ប្រទេសវៀតណាម៖ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ដែលជាបេសកកម្មថ្ងៃទី២ ប្រតិភូរបស់ក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានចូលរួមក្នុងកិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ាន-ជប៉ុនលេីកទី៧។

កិច្ចប្រជុំនេះជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដោយផ្តោតទៅលើ ការអភិវឌ្ឍគ្រូអប់រំកាយ និងគ្រូបង្វឹកកីឡា ការលេីកកម្ពស់យេនឌ័រនិងបង្កេីនការចូលរួមរបស់ស្ត្រីក្នុងវស័យកីឡា ការធ្វេីទំនេីបកម្ម និងលេីកកម្ពស់ការចូលរួមរបស់ជនមានពិការភាពក្នុងវិស័យកីឡា ការកសាងសមត្ថភាពនិងបណ្តុះបណ្តាលការប្រឆាំងដូប៉ា និងការគ្រប់គ្រងកីឡាក្នុងការរួមចំណែកដល់ការសម្រេចគោលដៅ ប្រកបដោយចីរភាពឆ្នាំ២០៣០ (SDGs 2030)។

ឆ្លេីយតបនឹងផែនការសកម្មភាពនៃសេចក្តីថ្លែងការទីក្រុឈាងម៉ៃអាស៊ាន-ជប៉ុនឆ្នាំ២០២៣ ប្រតិភូកម្ពុជា បានធ្វេីបទបង្ហាញអំពីសកម្មភាពដែលបានអនុវត្តកន្លងមក និងទិសដៅបន្ត លើការអភិវឌ្ឍសមត្ថភាពគ្រូអប់រំកាយប្រកបដោយចរិយាប័ន កីឡាសម្រាប់ជនមានពិការភាព ផែនការសកម្មភាពលេីកកម្ពស់យេនឌ័រ និងការចូលរួមរបស់ស្ត្រីក្នុងវិស័យកីឡា។


ដោយឡែកក្នុងក្របខណ្ឌអាស៊ាន-ជប៉ុន សិក្ខាសាលា Football4SDGs គឺជាជំហ៊ានទី២ ដែលនឹងរៀបចំ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ៕

ដោយ៖ លី ភីលីព
