វៀតណាម ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ លោក Geovane Magno អតីតខ្សែប្រយុទ្ធរបស់ Saigon FC បច្ចុប្បន្នលេងឲ្យក្លិបកំពូលបាល់ទាត់ Hong Linh Ha Tinh របស់ប្រទេសវៀតណាមកំពុងដាក់ពាក្យ សុំសញ្ជាតិវៀតណាមជាផ្លូវការហើយ។
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល បានក្លាយជាកីឡាករបរទេសកំពូលម្នាក់នៅ V.League 1 ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ រួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យរបស់ Saigon FC រួមទាំងការបញ្ចប់ចំណាត់ថ្នាក់លេខ ៣ ក្នុង V. League 1 រដូវកាល ២០២០។ បច្ចុប្បន្នគាត់ជាប់ចំណាត់ថ្នាក់លេខ 2 ក្នុងបញ្ជីស៊ុតបញ្ចូលទីសម្រាប់រដូវកាល 2024-2025 ដោយមានបីគ្រាប់សម្រាប់ឈ្មោះរបស់គាត់។
យោងតាមគេហទំព័រផ្ទេរកីឡាករ Transfermarkt បាននិយាយថា លោក Magno បានស៊ុតបញ្ចូលទីបាន ២ គ្រាប់ក្នុងការបង្ហាញខ្លួន ៩៧ លើកសម្រាប់ការប្រកួត V. League 1 ។ លើសពីសមត្ថភាពស៊ុតរបស់លោក លោកត្រូវបានគេកត់សម្គាល់សម្រាប់ជំនាញដណ្តើរបាល់ដ៏ល្អ និងសម្រាប់ការទាត់បាល់ទាត់ដ៏ល្អឥតខ្ចោះទៀត។
ដោយបានលេងនៅប្រទេស វៀតណាម រយៈពេល ៥ឆ្នាំ កីឡាករ Magno អាចចូលរួមជា មួយក្រុមជម្រើសជាតិ វៀតណាមភ្លាមៗ ប្រសិនបើការចូល សញ្ជាតិ របស់លោកទទួលបានជោគជ័យ។ សិទ្ធិទទួលបានរបស់លោក នឹងផ្តល់ការគាំទ្រ យ៉ាងសំខាន់ដល់គ្រូបង្វឹក Kim Sang-sik ក្នុងការដោះស្រាយបញ្ហា ប្រឈមក្នុងខ្សែបម្រើ និងពង្រឹងទំនាក់ទំនង រវាងខ្សែបម្រើ និងតំបន់ប្រយុទ្ធ ជាពិសេសតារា ក្នុងស្រុកមួយចំនួន នៅក្នុងតំណែងនេះបច្ចុប្បន្នកំពុង ជួបបញ្ហាទម្រង់លេង។
គួរកត់សម្គាល់ថា លោកដើរតាមគន្លងរបស់កីឡាករប្រេស៊ីលម្នាក់ទៀត គឺកីឡាករ Nguyen Xuan Son (Rafaelson Fernande) ដែលបានក្លាយជាពលរដ្ឋវៀតណាមជាផ្លូវការ បន្ទាប់ពីការសម្រេចពីមន្ទីរយុត្តិធម៌ខេត្ត Nam Dinh កាលពីថ្ងៃទី ១៥ ខែតុលា ៕