ភ្នំពេញ៖ ក្រោមកិច្ចសហការពី ក្រុមហ៊ុន Orkide Development រួមជាមួយដៃគូសហការផ្សេងៗទៀត ដូចជាក្រុមរត់ KKRC, ក្រុមហ៊ុន Forte និង ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង រៀបចំកម្មវិធីរត់ក្នុងសហគមន៍នៅ Orkide The Botanic ដែលស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ 6A សង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ មានអ្នកចូលរួមរត់យ៉ាងច្រើនកុះករ ប្រមាណជាង ៦០០នាក់។





នេះគឺជាលើកទី១ សម្រាប់ការរៀបចំកម្មវិធីរត់ក្នុងសហគមន៍ ដែលក្រុមហ៊ុន Orkide Development ផ្ដួចផ្ដើមឡើងដែរមិនត្រឹមតែជាកម្មវិធីរត់តែមួយមុខប៉ុណ្ណោះទេ។ គោលបំណងនៃកម្មវិធីរត់ក្នុងសហគមន៍នេះ គឺដើម្បីរឹតចំណងទំនាក់ទំនងរវាង អតិថិជនរស់នៅក្នុងបុរី ក្រៅបុរី ក្រុមអ្នករត់ ព្រមទាំងសាធារណជន និងដើម្បីលើកកំពស់ទាំងសុខភាព និង សុខុមាលភាពក្នុងការរស់នៅផងដែរ ដែលនេះពិតជាស្របទៅតាមចក្ខុវិស័យរបស់ក្រុមហ៊ុន Orkide Development ក្នុងការយកចិត្តទុកដាក់ទៅការរស់របស់អតិថិជនយ៉ាងពិតប្រាកដ។












ហ្វេសប៊ុក៖ https://www.facebook.com/orkide.development 098 733 333
