កីឡា

ឥណ្ឌូណេស៊ី កំពុងប្រឈមនឹងបញ្ហាការនាំយកកីឡាករនៅអឺរ៉ុបមកកាន់ AFF Cup 2024

AFC

ឥណ្ឌូណេស៊ី៖ ឥណ្ឌូណេស៊ីអាចនឹងពិបាកក្នុងការនាំយកក្រុមខ្លាំងបំផុតរបស់ពួកគេទៅកាន់ AFF Cup 2024 ខណៈ ការប្រកួតនេះធ្លាក់នៅខាងក្រៅការសម្រាកអន្តរជាតិរបស់ FIFA ហើយកីឡាកររបស់ក្លឹបនៅអឺរ៉ុបប្រហែលជាមិនត្រូវបានអនុញ្ញាត ឲ្យត្រឡប់ទៅក្រុមជម្រើសជាតិវិញទេ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

លោក Erick Thohir ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បាននិយាយថា ដំបូងឡើយបានពិចារណាក្នុងការបញ្ជូនក្រុម U22 ទៅកាន់ AFF Cup ដោយសារតែវាមានភាពជាន់គ្នាជាមួយនឹងការប្រកួតជម្រុះជុំទី៣នៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ “2026 World Cup.” ។

CNN Indonesia បាននិយាយថា ឪ់ដើមឡើយបានកំណត់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កាលបរិច្ឆេទនៃការប្រកួតត្រូវបានកែសម្រួលក្រោយមកដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឲ្យការគ្រប់គ្រងក្រុមកាន់តែប្រសើរឡើង ជាពិសេសអំឡុងពេលសម្រាករដូវរងានៅលីគអឺរ៉ុបជាច្រើន។

បច្ចុប្បន្ន ឥណ្ឌូណេស៊ីមានកីឡាករ ១៦នាក់ នៅបរទេស ដោយ ៥នាក់ នៅហូឡង់ ៤នាក់នៅអង់គ្លេស ៣នាក់នៅបែលហ្ស៊ិក និង ១នាក់ទៀតនៅអាមេរិក អ៊ីតាលី អូស្ត្រាលី និងម៉ាឡេស៊ី ។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលានៃពានរង្វាន់ AFF Cup ស្របពេលជាមួយនឹងលីគដែលកំពុងបន្តនៅអង់គ្លេស បែលហ្សិក អូស្ត្រាលី និងម៉ាឡេស៊ី ធ្វើឲ្យវាមានការប្រកួតប្រជែងសម្រាប់ក្រុមជម្រើសជាតិក្នុងការហៅកីឡាករសំខាន់ៗ លុះត្រាតែការចរចាជោគជ័យជាមួយក្លិបនានាត្រូវបានសម្រេច។

ក្នុងចំណោមកីឡាករសំខាន់ៗមានខ្សែការពារ Jay Idzes (អ៊ីតាលី) និង Jordi Amat (ម៉ាឡេស៊ី) ព្រមទាំង Sandy Walsh, Shayne Pattynama, Ragnar Oratmagoen (បែលហ្ស៊ិក) និង Rafael Struick (អូស្ត្រាលី)។ កីឡាករមានពេលវេលាលេងតិចនៅអង់គ្លេស ដូចជា Nathan Tjoe-A-On, Elkan Baggott, Justin Hubner និង Marselino Ferdinan អាចចូលលេងបានច្រើនជាងសម្រាប់ក្រុមជម្រើសជាតិ៕

Most Popular

To Top