កីឡា

Arsenal កំពុងពិចារណាមើលអតីតតារាឆ្នើមម្នាក់បរស់ក្លឹប Man City

afp

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងស្ថិតនៅក្នុងចំណោមក្លឹបធំៗចំនួន២ របស់ក្លឹបនៅលីគកំពូលអង់គ្លេសក្នុងការពិចារណាចចារកីឡាករខ្សែប្រយុទ្ធ Ferran Torres សម្រាប់ខែមករាខាងមុខនេះ។

កីឡាករ Torres បានធ្លាក់ចេញពីជម្រើសដំបូងរបស់ក្លឹប Barcelona អស់មួយរយៈពេលមកហើយដោយជំនួសមកវិញដោយកីឡាករ Lamine Yamal និង Raphinha ព្រមទាំង Robert Lewandoswki ផងនៅក្នុងតំបន់ប្រយុទ្ធ។

ទាំងកីឡាករក៏ចង់ធ្វើការចាកចេញចំណែកឯក្លឹបក៏មិនចង់បន្តដូច្នេះហើយ Arsenal បានមើលឃើញថាវាគឺជាឳកាសដ៏ល្អបំផុតសម្រាប់នាំយកកីឡាកររូបនេះ ចាកចេញពីអង់គ្លេសឲ្យបាននៅក្នុងខែមករាខាងមុខនេះ។

គួរឲ្យដឹងដែរថាយ៉ាងណាក្តីកីឡាករខ្សែប្រយុទ្ធអេស្បាញវ័យ ២៤ឆ្នាំរូបនេះនៅសល់កុងត្រាជាច្រើនឆ្នាំទៀតជាមួយនឹង Barcelona ពោលគឺរហូតទៅដល់ឆ្នាំ២០២៧៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top