យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធជើងចាស់ Mario Balotelli កំពុងតែរៀបចំខ្លួនដើម្បីអាចវិលត្រឡប់មកអាជីពបាល់ទាត់ នៅលីគកំពូលអ៊ីតាលីវិញហើយបន្ទាប់ពីមិនមានក្លឹបលេងអស់រយៈពេលជាង ៤ខែមកហើយ។
ប្រភពដដែលបានសរសេរទៀតថាកីឡាករខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលីវ័យ ៣៤ឆ្នាំរូបនេះ បានក្លាយជាកីឡាករគោលដៅនិងមិនមានតម្លៃខ្លួនឡើយសម្រាប់ក្លឹប Genoa ហើយតាមផែនការវានឹងមានរយៈពេលក្នុងកុងត្រាពេញមួយរដូវកាលនេះតែម្តង។
កីឡាករបានទទួលយកកុងត្រាដែលមានតម្លៃតិចជាងអ្វី ដែលគាត់ធ្លាប់ទទួលបានពីក្លឹបចុងក្រោយដែលគាត់បានលេងអាជីព នៅតួគីប៉ុន្តែគឺជាការវិលត្រឡប់មកជួបជុំជាមួយនឹងគ្រូបង្វឹកចាស់ ដែលធ្លាប់ធ្វើការជាមួយគ្នាកាលពីឆ្នាំ២០០៦ គឺលោក Alberto Gilardino៕
ប្រែសម្រួល៖ ស៊ុនលី