យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាម្ចាស់ពានរង្វាន់ Ballon d’Or កីឡាករ Rodri បានធ្វើការផ្ញើសារទៅកាន់កីឡាករ Lamine Yamal ភ្លាមក្រោយការប្រកាសពានរង្វាន់នេះកាលពីយប់មិញ។
កីឡាករ Yamal នៅក្នុងកម្មវិធីប្រកាសនោះក៏ត្រូវបានគេមើលឃើញបានក្លាយជាម្ចាស់ពានរង្វាន់កីឡាករវ័យក្មេងបំផុតរបស់ពិភពលោកផងដែរក្នុងវ័យទើបតែ១៧ឆ្នាំ។
Rodri បាននិយាយថាបែបនេះទៅកាន់ Yamal ថា៖ Yamal អ្នកនឹងអាចលើកពានរង្វាន់ Ballon d’Or ដូចគ្នាដែរនៅក្នុងពេលឆាប៉ៗខាងមុខនេះប្រសិនបើអ្នកនៅតែបន្តទំរង់លេងល្អខ្លាំងដូចបច្ចុប្បន្ន។
រដូវកាលនេះ Yamal ធ្វើបានល្អខ្លាំងណាស់ដោយអាចស៊ុតបញ្ចូលទីបាន៦គ្រាប់និង៧ជួយមិត្តរួមក្រុមរកគ្រាប់បាល់ក្នុងការបង្ហាញខ្លួន១៤ ដងឲ្យ Barcelona ហើយថែមទាំងបានជួយឲ្យ Barcelona យកឈ្នះ Real Madrid កាលពីចុងសប្តាហ៍ក្នុងលទ្ធផល៤ ទល់នឹង០ ថែមទៀតផង៕
ប្រែសម្រួល៖ ស៊ុនលី