Manchester United បានប្រកាសបណ្ដេញលោក Erik Ten Hag ចេញតំណែងហើយកាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ និងបានឲ្យលោក Ruud van Nistelrooy ចូលកាន់តំណែងនេះបណ្ដោះអាសន្នសិន។
ដ្បិតតែឲ្យលោក Ruud van Nistelrooy ចូលកាន់ជាអ្នកចាត់ការបណ្ដុះអាសន្នរបស់ Manchester United ក៏ពិតមែន ក៏ពួកគេកំពុងតែតាមចែចូវបុរសដែលកាន់កាប់កំណត់ត្រាដ៏អស្ចារ្យនៅព័រទុយហ្គាល់ម្នាក់នេះមកជំនួសកន្លែងរបស់ Ten Hag ដែរ។
លោក Ruben Amorim អ្នកចាត់របស់ក្លឹប Sporting បច្ចុប្បន្នត្រូវបានគេរាយការណ៍ថា កំពុងតែស្ថិតក្នុងជម្រើសខ្ពស់បំផុតដែលបិសាចចង់បាន ខណៈដែលបុរសវ័យ៣៩ឆ្នាំរូបនេះកំពុងតែកាន់កាប់កំណត់ត្រាដឹកនាំមិនចាញ់សោះ ៩ ប្រកួតឈ្នះទាំងអស់នៅលីគកំពូល ព័រទុយហ្គាល់ ហើយកាលពីរដូវកាលមុនក៏បានដឹកនាំ Sporting គ្រងជើងឯកលីគកំពូលពានរង្វាន់នេះផងដែរ។
មិនត្រឹមដឹកនាំល្អនៅលីគព័រទុយហ្គាល់ប៉ុណ្ណោះទេនៅក្របខណ្ឌ UCL ក៏លោកដឹកនាំមិនចាញ់ដូចគ្នាពោលនៅ UCL ៣ប្រកួតឈ្នះ២ និងស្មើ១៕
ប្រភព៖ BBC Daro Ly/sby