ភ្នំពេញ៖ គិតមកដល់ថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ២០២៤នេះ ក្រុមកីឡាតេក្វាន់ដូ WT ក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ៦គ្រឿង ខណៈក្រុមកីឡាតេក្វាន់ដូ WT ក្រសួងការពារជាតិដណ្តើមបានមេដាយមាស ៣ គ្រឿងនៃការប្រកួតកីឡាតេក្វាន់ដូ WT សម្រាប់ពឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅអាគារប៊ូយ៉ុង-ខ្មែរ ហ្វឹកហាត់ដំបូលទូកសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រុមកីឡាតេក្វាន់ដូ WT ក្រុមកីឡាចំបាប់ក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ៦គ្រឿង និងមេដាយប្រាក់ ៣ គ្រឿង និងក្រុមកីឡាតេក្វាន់ដូ WT ក្រសួងការពារជាតិដណ្តើមបានមេដាយមាស ៣គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង។ ក្រុមកីឡាតេក្វាន់ដូ WT ខេត្តកំពង់ចាម ដណ្តើមបានមេដាយមាស ១គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង

ចំណែកក្រុមកីឡាតេក្វាន់ដូ WT ខេត្តបាត់ដំបងដណ្តើមបានមេដាយមាស ១គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង ក្រុមកីឡាតេក្វាន់ដូ WT ខេត្តស្ទឹងត្រែងដណ្តើមបានមេដាយមាស ១គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង ក្រុមកីឡាតេក្វាន់ដូ WT និងខេត្តកំពតដណ្តើមបានមេដាយមាស ១គ្រឿង។


រីងក្រុមកីឡាតេក្វាន់ដូ WT ខេត្តព្រៃវែងមេដាយប្រាក់ ២គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង និងក្រុមកីឡាតេក្វាន់ដូ WT ខេត្តសៀមរាបដណ្តើមបានមេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង និងក្រុមកីឡាតេក្វាន់ដូ WT ខេត្តកំពង់ឆ្នាំងដណ្តើមបានមេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង ៕
ដោយ៖ លី ភីលីព
