កីឡា

AC Milan ត្រៀមលក់ Emerson Royal ដើម្បីចរចាទិញ Kyle Walker ដាច់ពី Man City

The Goal នៅថ្ងៃនេះ បានសរសេរថាក្លឹបយក្សអ៊ីតាលី AC Milan កំពុងធ្វើការងារដើម្បីអាចលក់កីឡាករ Emerson Royal ចេញពីក្លឹបប៉ុន្តែមិន ស្ថិតនៅក្នុងការបញ្ចុះតម្លៃឡើយ។

តាមប្រភពដដែល AC Milan នឹងលក់កីឡាកររូបនេះចេញ នៅរដូវក្តៅ ដើម្បីត្រៀមយកទៅចរចា ក្នុងការទិញកីឡាករ ខ្សែការពារ Kyle Walker ដាច់ចេញពីក្លឹប Man City ។

Walker ដែលបច្ចុប្បន្នកំពុងលេង ឲ្យកុងត្រាខ្ចីជើងពីក្លឹប នៅអង់គ្លេសបានបង្ហាញ ទំរង់លេងគួរឲ្យទាក់ចិត្តក្លឹប AC Milan និងទាំងអ្នកគាំទ្រផង ។

គួរឲ្យដឹងដែរថា AC Milan មានបំណង លក់ Emerson Royal ចេញគឺដើម្បីតែ Walker ប៉ុណ្ណោះទោះបីជាទើបចុះកុងត្រា ទិញយកកីឡាកររូបនេះ មករួមក្លឹប កាលពីរដូវក្តៅមុនក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top