កីឡា

ប្រធានក្លឹប Newcastle ស្នើឲ្យក្លឹបធ្វើយ៉ាងណា រក្សាកុងត្រាខ្សែប្រយុទ្ធ Alexander Isak ឲ្យបាន

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាប្រធានក្លឹប Newcastle ដែលជាមហាសេដ្ឋីអារ៉ាប់ Yasir Al Rumayyan បានធ្វើការប្រកាស សុំឲ្យក្លឹបធ្វើកិច្ចការងារឲ្យ អស់ពីលទ្ធភាពក្នុងការ រក្សាវត្តមានកីឡាករខ្សែប្រយុទ្ធឆ្នើម Alexander Isak ឲ្យបាន ។

កីឡាករខ្សែប្រយុទ្ធស៊ុយអែតរូបនេះ ទើបបានជាប់ឈ្មោះជាវិរៈបុរស របស់ក្លឹបក្នុងការលើកពានរង្វាន់ Carabao Cupដោយជួយរកគ្រាប់បាល់ជ័យជំនះ លើក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល២ទល់នឹង១ កាលពីថ្ងៃអាទិត្យកន្លងមក។

កីឡាករខ្សែប្រយុទ្ធរូបនេះ រកបាន២៣គ្រាប់មកហើយ សម្រាប់ក្រុម នៅរដូវកាលនេះនិង កំពុងទាក់ចិត្តក្លឹបធំៗ នៅអង់គ្លេសនិងអឺរ៉ុបផងដែរដូចជា Arsenal និង Barcelona ។

គួរឲ្យដឹងដែរថា Barcelona ថែមទាំងបានបញ្ជូនភ្នាក់ងារ តាមដានជើងកីឡាករ មកចូលរួមការប្រកួតរបស់ក្លឹប Newcastle ទល់នឹង West Ham កាលពីលើកមុនផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top