កីឡា

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញពិធីប្រគល់ ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋភិបាល ជូនជ័យលាភីមេដាយមាស ប្រាក់ សំរឹទ្ធិ ការប្រកួតកម្រិត អន្តរជាតិ នារសៀលនេះ

ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នេះអញ្ជើញចូលរួមពិធី ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋភិបាលជូនជ័យលាភី មេដាយមាស ប្រាក់ សំរឹទ្ធិ ពីការប្រកួតកីឡាសាកល វិទ្យាល័យអាស៊ីអាគ្នេយ៍លើកទី២១ កីឡាសិស្សមធ្យមអាស៊ីអាគ្នេយ៍លើកទី១៣ ជើងឯក កម្រិតពិភពលោក កម្រិតអាស៊ី និងកម្រិតអាស៊ីអាគ្នេយ៍ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

សម្រាប់ការផ្តល់ប្រាក់រង្វាន់ លើកទឹកចិត្តរបស់រាជរដ្ឋភិបាលមាន ១៥ ព្រឹត្តិការណ៍ រួមមានការប្រកួតកីឡាប៉េតង់ ជើងឯកអាស៊ីលើកទី៥ ឆ្នាំ២០២៣ នៅម៉ាឡេស៊ី ការប្រកួតកីឡាការ៉ាតេជើងឯក អាស៊ីអាគ្នេយ៍លើកទី១០ ឆ្នាំ២០២៣ នៅហ្វីលីពីន ការប្រកួតកីឡាចំបាប់ជើងឯក អាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០២៣ នៅកម្ពុជា ការប្រកួតកីឡាកាយសម្ព័ន្ធជើង ឯកអាស៊ីលើកទី៨ ឆ្នាំ២០២៣ នៅMongolia ការប្រកួតកីឡាហែលទឹក ជើងទា ជើងឯកអាស៊ី លើកទី១៨ ឆ្នាំ២០២៣ នៅថៃ និងការប្រកួតកីឡាកាយវប្បកម្មជើងឯក ពិភពលោកលើកទី១៤ ឆ្នាំ២០២៣ នៅប្រទេសកូរ៉េខាងត្បូង។

ការប្រកួតកីឡាយុទ្ធគុនចម្រុះ ជើងឯកពិភពលោក ឆ្នាំ២០២៣ នៅថៃ ការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោកលើកទី៧ នៅប្រទេសវៀតណាម ការប្រកួតកីឡាការ៉ាតេជើង ឯកអាស៊ីអាគ្នេយ៍លើកទី១១ ឆ្នាំ២០២៤ នៅថៃ ការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីលើកទី៨ ឆ្នាំ២០២៤ នៅប្រទេសអារ៉ាប់រួម ការប្រកួតកីឡា កាយសម្ព័ន្ធអាអេរ៉ូប៊ិចជើង ឯកអាស៊ីលើកទី៩ នៅប្រទេសវៀតណាម និងការប្រកួតកីឡាជឺជីតស៊ូ ជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ នៅឥណ្ឌូនេស៊ី ។

រីឯការប្រកួតកីឡាយុទ្ធគុនចម្រុះ ជើងឯកអាស៊ី ឆ្នាំ២០២៤ នៅកម្ពុជា ការប្រកួតមធ្យមសិក្សាជើងឯក អាស៊ីអាគ្នេយ៍លើកទី១៣ នៅប្រទេសវៀតណាម និងកីឡាសាកលវិទ្យាល័យជើង ឯកអាស៊ីអាគ្នេយ៍លើកទី២១ នៅឥណ្ឌូនេស៊ី និងការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីលើកទី១០ ឆ្នាំ២០២៤ នៅឥណ្ដា ៕

Most Popular

To Top