កីឡា

Salah នឹងត្រូវសម្រេចចិត្តចំពោះអនាគតរបស់ខ្លួននៅខែមករានេះ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Mohamed Salah ត្រូវបានគេរាយការណ៍ថានឹងនៅតែទទួលបានឳកាសលេងនៅជម្រើសជាតិដដែលសម្រាប់ព្រឹត្តិការណ៍ពានរង្វាន់អាហ្វ្រិក AFCON នាពេលខាងមុខ។

កីឡាករវ័យ៣៣ឆ្នាំរូបនេះថ្មីៗកន្លងមកបានលេចឬនូវព័ត៌មានមិនសូវល្អឡើយទាំងទំរង់លេងនិងពេលវេលានៃការបង្ហាញខ្លួនជូនក្លឹបហង្សក្រហម Liverpool ដូចកាលពីមុន។ដូច្នេះការរំពឹងទុកក្នុងការបង្ហាញខ្លួនលេងនៅជម្រើសជាតិក៏មានការធ្លាក់ចុះជាបន្តបន្ទាប់ផងដែរ។

យ៉ាងណាក្តីចំពោះអនាគតជាមួយនឹង Liverpool វិញកីឡាករ Salah នៅតែមានឳកាសដើម្បីសម្រេចចិត្តបានជាពិសេសនៅខែមករាខាងមុខនេះ។

គេជឿជាក់ថាក្លឹបនៅលីគកំពូលអារ៉ាប់មួយចំនួនគឺបានត្រៀមកញ្ចប់លុយដ៏ច្រើនសន្ធឹករួចទៅហើយក្នុងការចរចាជាមួយនឹង Liverpool និងកីឡាករផ្ទាល់ដើម្បីអាចធ្វើការចុះហត្ថលេខាទៅលើកុងត្រាថ្មី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top