យោងតាមការចេញ ផ្សាយរបស់ The Goal បានឲ្យដឹងថា គ្រូបង្វឹកក្លឹប Aston Villa លោក Unai Emery បានធ្វើការទាក់ទង ជាមួយនឹង កីឡាករ Harvey Elliot រួចហើយសង្ឃឹមអាចផ្ទេរកីឡាកររូបនេះ ចេញពីហង្សក្រហម Liverpool នៅខែមករាខាងមុខនេះ។
នៅសល់ប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ មុនពេលដែលទីផ្សារដោះដូរកីឡាករ បានមកដល់លោក Emery បានបញ្ជាក់ប្រាប់អ្នកកាសែតថា ៖ ពួកយើង បានពិភាក្សាជាមួយនឹងកីឡាកររូបនេះ រួចហើយនិងអំពីស្ថានភាព របស់គាត់។គាត់មានសុខភាពល្អ គាត់ហ្វឹកហាត់បានខ្លាំង តែមានបញ្ហាមួយ ដែលគាត់កំពុងជួបប្រទះ។
លោកបន្តថា៖យើងសង្ឃឹមថា នឹង Aston Villa នឹងអាចរកដំណោះស្រាយ ជូនគាត់បានជាពិសេស គឺការបង្ហាញខ្លួនប្រកួតបាន ញឺកញាប់ជាងមុខ។
គួរឲ្យដឹងដែរថាទាំងក្លឹប និងគ្រូបង្វឹកបានអះអាងដែរថា បានចរចា ជាមួយនឹងកីឡាកររូបនេះចំនួនជាច្រើនដងរួច មកហើយដោយជឿជាក់ថា ការផ្ទេរនឹង អាចកើតឡើង នៅពេលខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី
