កីឡា

Man UTD ចូលរួមប្រជែងកីឡាករ Semenyo របស់ក្លឹប Bournemouth ក្នុងតម្លៃខ្លួន៦៥លានផោន

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានដាក់ផែនការរួចទៅហើយថានឹងចូលរួមប្រជែងកុងត្រារបស់កីឡាករឆ្នើមម្នាក់របស់ក្លឹប Bournemouth។

កីឡាករ Antonine Semenyo ដែលជឿជាក់ថានឹងមានតម្លៃខ្លួនប្រមាណជា៦៥លានផោននៅក្នុងពេលដែលទីផ្សារដោះដូរកីឡាករបើកនៅខែមករាខាងមុខនេះកំពុងក្លាយជាគោលដៅសម្រាប់ក្លឹបធំៗនៅអង់គ្លេស។

ក្នុងនោះក្រៅតែពី Man UTD គេក៏ឃើញមានចំណាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លឹបផ្សេងទៀតដូចជាមេឃខៀវ Man City, Spursព្រមទាំង Liverpool ផងដែរ។

កីឡាករសញ្ជាតិហ្គាណាវ័យ២៥ឆ្នាំរូបនេះបានបង្ហាញខ្លួនយ៉ាងអស្ចារ្យសម្រាប់ក្លឹប Bournemouth ប៉ុន្តែយ៉ាងណាក្តីមិនអាចជួយឲ្យជម្រើសជាតិលេងក្នុងពានរង្វាន់ធំៗឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top