The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបញញួរធំ West Ham បានបង្ហាញចំណាប់អារម្មណ៍ជាមួយនឹងកីឡាករ Raheem Sterling ពីក្លឹបតោខៀវ Chelsea នៅក្នុងខែមករាខាងមុខនេះ។
កីឡាករខ្សែប្រយុទ្ធអង់គ្លេសរូបនេះបច្ចុប្បន្ន កំពុងលេងឲ្យក្លឹបតោខៀវ Chelsea ប៉ុន្តែមិនសូវបានបង្ហាញ ខ្លួនជាប់លាប់ទៀតឡើយ ។ កីឡាករផងទាំងក្លឹបផង បានសម្រេចចិត្តហើយថា នឹងមិនអាចបន្តរស់នៅជាមួយគ្នាទេ។
តាមផែនការកីឡាករនឹងអាចជ្រើស យកក្លឹបមួយចំនួន ដែលកំពុងចាប់អារម្មណ៍ ខ្លួនព្រមទាំង West Ham ផងក្នុងលក្ខខណ្ឌខ្ចីជើង ជាមុនសិននៅក្នុងខែមករានេះ៕
ប្រែសម្រួល៖ស៊ុនលី
