កីឡា

Spurs សម្រេចចិត្តលក់កីឡាករ Johnson ទៅឲ្យ Crystal Palace ក្នុងតម្លៃខ្លួន៣៥លានផោន

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធស្លាប Brennan Johnson បានបញ្ចប់លក្ខខណ្ឌផ្ទេររួចរាល់ហើយក្នុងការទៅចូលរួមក្លឹបថ្មី។

កីឡាករវេលរូបនេះនឹងត្រូវផ្ទេរពីក្លឹប Spurs ទៅចូលរួ Crystal Palace ក្នុងតម្លៃខ្លួនប្រមាណជា៣៥លានផោនខណៈដែល Spurs បច្ចុប្បន្នមានចំណាត់ថ្នាក់នៅក្រោយ Crystal Palace នៅឡើយក្នុងតារាងលីគកំពូលអង់គ្លេស។

រំលឹកដែរថា Johnson បានធ្វើដំណើរមកចូលរួមជាមួយនឹង Spurs កាលពីចុងឆ្នាំ២០២៣ពីក្លឹប Nottingham Forest ក្នុងតម្លៃខ្លួប្រមាណជា៤៧លានផោនដោយក្នុងនោះគាត់អាចស៊ុតបញ្ចូលទីបាន១៨គ្រាប់ក្នុងការបង្ហាញខ្លួនទាំង២រដូវកាលកន្លងមក៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top