កីឡា

ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុកកីឡា និងអគ្គនាយកដ្ឋានកីឡានាំយកថវិកា និងទឹកសុទ្ធសប្បុរសជន ជួយបុគ្គលិកអប់រំ លោកគួ អ្នកគ្រូ និងសិស្ស និស្សិត រងគ្រោះដោយសារសង្គ្រាម ជូនក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុកកីឡា និង អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នេះ បាននាំយកថវិកា និងទឹកសុទ្ធសប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រ និងជួយសម្រាលទុក្ខលំបាកជូនដល់បុគ្គលិកអប់រំ លោកគួ អ្នកគ្រូ និងសិស្ស និស្សិត ដែលរងគ្រោះដោយសារសង្គ្រាម ឬកំពុងភៀសខ្លួន ពីតំបន់មានជម្លោះប្រដាប់អាវុធ ទៅទីស្នាក់នៅតំបន់សុវត្ថិភាព តាមរយៈពេលលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងឱកាសប្រគល់ជូន លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន លោក កែ ប៊ុនខៀង លោក សាមីឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ុន សុខ អគ្គនាយកដ្ឋានកីឡា លោក ណយ ផាណា ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការតំណាងឲ្យលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងប្រធាននាយកដ្ឋាន ។

លោក ប៉ុន សុខ អគ្គនាយកដ្ឋានកីឡា បានប្រាប់ឲ្យដឹងថា ថ្ងៃនេ តាងនាមអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ ចំនួន ៤១ បាននាំយកថវិកា និងទឹកសុទ្ធ ដែលសប្បុរសជនចូលរួមឧបត្ថម្ភគាំទ្រ និងជួយសម្រាលទុក្ខលំបាកជូនដល់បុគ្គលិកអប់រំ លោកគួ អ្នកគ្រូ និងសិស្ស និស្សិត ដែលរងគ្រោះដោយសារសង្គ្រាម ឬកំពុងភៀសខ្លួនពីតំបន់មានជម្លោះប្រដាប់អាវុធ ទៅទីស្នាក់នៅតំបន់សុវត្ថិភាព តាមរយៈអគ្គនាយកដ្ឋានកីឡាប្រគល់ជូនក្រសួងអប់រំ យុវជន និងកីឡា ។ ក្នុងនោះលោក ណយ ផាណា ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការតំណាង ឲ្យលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជាបាននាំយកថវិកាចំនួន២ លានរៀលផងដែរ។

លោកអគ្គនាយកដ្ឋានកីឡា បានបញ្ជាក់ថា អគ្គនាយកដ្ឋានកីឡាបានចេញ លិខិតអំពាវនាវកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះអគ្គនាយកដ្ឋានកីឡា មានសប្បុរសជនមានចំនួន ១០២ នាក់ ក្នុងនោះមាន ៦ អង្គភាព ក្រោមចំណុះអគ្គនាយកដ្ឋានកីឡា និងសហព័ន្ធ កីឡាជាតិចំនួន ៤១ សហព័ន្ធរួមមានថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡា និងលេខាធិការដ្ឋានចំនួន ៥ ៥៤០ ០០០ រៀល នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជនចំនួន ១ ១០០ ០០០រៀល នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិតចំនួន ១ ០០០ ០០០រៀល។

វិទ្យាស្ថានជាតិអប់រំកាយ និង កីឡាចំនួន ៥០០ ០០០ រៀល មជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡាចំនួន ១ ៨៦៥ ០០០ រៀល នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ចំនួន ១ ១៧០ ០០០ រៀល សហព័ន្ធកីឡាជាតិ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី ចំនួន ១៩ ៦៥២ ០៦៨រៀល និង១២០៧.៥៩ ដុល្លារអាមេរិក លោក KHEM SOVANN ប្រធានក្រុមហ៊ុនរមាសដែកចំនួន ២ ០០០ ០០០ រៀល លោក ប៊ុន រស្មី ម្ចាស់ភោជនីយ៍ដ្ឋានទស្សវត្ស៦០ ចំនួន ១ ០០០ ០០០រៀល និងបាល់ចំនួន៣៦ គ្រាប់៕

Most Popular

To Top