កីឡា

ការវិលត្រឡប់របស់ Rashford នៅតែរាំងស្ទះ ទោះបីជាគ្រូបង្វឹកលោក Amorim ចាកចេញហើយក្តី

យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Marcus Rashford នឹងនៅតែមិនអាចក្នុងការវិលត្រឡប់មក រួមក្លឹបបិសាចក្រហម Man UTD វិញនោះទេទោះបីជាគ្រូបង្វឹកលោក Ruben Amorim បានចាកចេញទៅះើយក្តី។

ការសម្រេចចិត្តក្នុងការ ទៅចូលរួមក្លឹប យក្សអេស្បាញ Barcelona នាពេលកន្លងមក ត្រូវបានគេដឹងច្បាស់ ហើយថាមិនមែនដោយសារ តែគ្រូបង្វឹក ប៉ទុយហ្គាល់រូបនេះទេ ប៉ុន្តែវាគឺជាការសម្រេចចិត្តទាំងស្រុង ដោយប្រធានក្លឹបធំតែម្តងដូច្នេះដំណើរការវិល ត្រឡប់គឺជារឿង ដែលមិណអាចធ្វើទៅរួចដដែលនោះទេ។

ចាប់តាំងតែពីបានចូលរួម Barcelona កាលពីរដូវក្តៅ កន្លងមកកីឡាករ Rashford បានបង្ហាញទំរង់លេងយ៉ាង អស្ចារ្យនិងបានកសាងកេរ្ត៍ឈ្មោះបានល្អខ្លាំងនៅទីនោះ។

គួរឲ្យដឹងដែរថាទាំងកីឡាករ ក៏ធ្លាប់បានបញ្ជាក់ហើយថា គាត់រីករាយនឹងបន្តលេង បាល់នៅអេស្បាញ ហើយរងចាំមើលរហូត ដល់ជម្រើសទាំងអស់ ដែលមាននៅក្នុងដៃក្នុងការសម្រេចចិត្តចុងក្រោយ ចំពោះអនាគតរបស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top