យប់មិញនេះម្ចាស់ផ្ទះ Man City ហាក់ដូចជាធ្វើមិនសូវបានល្អ សោះពេលជួបជាមួយនឹងក្រុមភ្ញៀវ Brighton ។
លទ្ធផលបានត្រឹមស្មើគ្នា១គ្រាប់រៀង ខ្លួនយកបានត្រឹមតែ១ពិន្ទុចែកគ្នាធ្វើឲ្យ Man City មានគម្លាតពិន្ទុកាន់តែឆ្ងាយ បន្តិចទៅហើយពីតំណែងនៅកំពូល តារាងប្រជែងនឹង Arsenal។
យប់មិញនេះ Haaland ស៊ុតបញ្ចូលទីបាន១គ្រាប់ ដែលជាបាល់ពិន័យ១១ម៉ែត្រប៉ុណ្ណោះ នៅនាទីទី៤១ ប៉ុន្តែចូលដល់តង់ទី២ ម្ចាស់ផ្ទះបានរបូតបាល់មួយគ្រាប់មកវិញ ដោយការស៊ុតបញ្ចូលទីរបស់កីឡាករជប៉ុន Mitoma នាទីទី៦០។
បញ្ចប់ការប្រកួតសប្តាហ៍នេះ Man City មាន៤៣ពីន្ទុ តាមពីក្រោយក្រុមនៅកំពូលតារាង Arsenal មាន៤៨ពិន្ទុខណៈដែល Brightonស្ថិតនៅលេខរៀងទី១១នៅឡើយមាន២៩ពិន្ទុ៕
ប្រែសម្រួល៖ស៊ុនលី
