កីឡា

លោក ជុំ កុសល៖ ការប្រកួតនេះធ្វើឡើងក្នុងគោលបំណងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០២៦ និងខួប១០ឆ្នាំនៃសម្ពន្ធយុវជនស្រលាញ់សន្តិភាព

ភ្នំពេញ៖ នាថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៦ ក្រុមបាល់ទាត់ សម្ពន្ធយុវជនស្រលាញ់សន្តិភាពបានយកឈ្នះលើក្រុមបាល់ទាត់ វ័យចំណាស់ក្រចេះក្នុងការប្រកួតបាល់ទាត់ ពានរង្វាន់ ៧មករា តេជោសន្តិភាពលើកទី១០ ឆ្នាំ២០២៦ ក្នុងលទ្ធផល ៥ ទល់នឹង ៣ នៅកីឡដ្ឋានស្តាតចាស់ ដើម្បី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០២៦ និងខួប១០ឆ្នាំនៃសម្ពន្ធយុវជនស្រលាញ់សន្តិភាព។

លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងប្រធានកិត្តិយស ក្រុមបាល់ទាត់ សម្ពន្ធយុវជនស្រលាញ់សន្តិភាព បានមានប្រសាសន៍ថា លោកមានគ្រោងរបៀចំការប្រកួតធំជាងនេះ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០២៦ និងខួប១០ឆ្នាំនៃ សម្ពន្ធយុវជនស្រលាញ់សន្តិភាព និងការប្រកួតបាល់ទាត់ ពានរង្វាន់ ៧មករា តេជោសន្តិភាព ដោយការឈ្លានពានពីថៃ លោកត្រូវកាត់បន្ថយព្រឹត្តិការណ៍នេះ ។ ការប្រកួតនេះលោកគ្រោងអញ្ជើញក្រុមបាល់ទាត់បរទេសរួមមាន ក្រុមម៉ាឡេស៊ី ក្រុមវៀតណាម និងមន្ត្រីស្ថានទូតអាមេរិក ប៉ុន្តែដោយសារស្មានការក៏រំសាយតែម្តង ចំណែកការប្រកួតនេះក្នុងន័យអបអរសាទរជាមួយក្រុមបាល់ទាត់ វ័យចំណាស់ក្រចេះ។

លោកប្រធានកិត្តិយស ក្រុមបាល់ទាត់ សម្ពន្ធយុវជនស្រលាញ់សន្តិភាព បានបន្ថែមថា លោកត្រូវពិភាក្សាលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពប្រសិនបើស្ថានការណ៍ល្អប្រសើរនឹងរៀបចំការប្រកួតនេះ ។ ចំពោះគម្រោងរៀបចំព្រឹត្តិការអន្តរជាតិនេះក្នុងគោលបំណង អបអរសាទរខួបទី ៤៧ ទិវាជ័យជំនះ ៧មករា បនប្រល័យពូជសាសន៍ប៉ុលពត រឹតចំណងមិត្តភាពគ្រប់បណ្តាប្រទេសជាមិត្ត ផ្សព្វផ្សាយទេសចរណ៍កម្ពុជា លើកម្ពស់ស្មារតីកីឡាវ័យចាស់ សុខភាពល្អ អាយុវែង ខួបទី១០ របស់ សម្ពន្ធយុវជនស្រលាញ់សន្តិភាព និងខួបទី១០ របស់ ក្រុមបាល់ទាត់សម្ពន្ធយុវជនស្រលាញ់សន្តិភាព។

លោក សេង ឆៃហ៊ួន កីឡាករក្រុមបាល់ទាត់ វ័យចំណាស់ក្រចេះ បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់ វ័យចំណាស់ក្រចេះបានប្រកួតមិត្តភាពក្រុមបាល់ទាត់ សម្ពន្ធយុវជនស្រលាញ់សន្តិភាពអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០២៦ និងរឹតចំណងមិត្តភាព និងលើកម្ពស់ស្មារតីកីឡាវ័យចាស់ ជាពិសេសការប្រកួតក្នុងការដកស្រងបទពិសោធន៍រវាងក្រុមទាំង ២ ។ ការប្រកួតនេះលោកបានឃើញមើលថា មានកីឡាករបាល់ទាត់ជើងចាស់ និងអតីតកីឡាករបាល់ទាត់ជម្រើសជាតិ ដូចជា លោក រិទ្ធ ឌីកា ប្រធានបច្ចេកទេសក្រុមបាល់ទាត់អាជីព ព្រះខ័នរាជ ស្វាយរៀង លោក មាស ចាន់ណា អ្នកចាត់ការទូទៅក្រុមបាល់ទាត់អាជីព វីសាខា និងអតីតកីឡាករចាស់ផ្សេងៗទៀត នេះជាចំណុចមួយដ៏សំខាន់ដែលក្រុមបាល់ទាត់ វ័យចំណាស់ក្រចេះត្រូវរៀនសូត្របច្ចេកទេសប្រកួតពីគាត់។

លោកកីឡាករក្រុមបាល់ទាត់ វ័យចំណាស់ក្រចេះ បានបន្តថា ជួសមុនឲ្យដឹកនាំកីឡាករក្រុមបាល់ទាត់ វ័យចំណាស់ក្រចេះ សូមថ្លែងអរគុណដល់លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងប្រធានកិត្តិយស ក្រុមបាល់ទាត់ សម្ពន្ធយុវជនស្រលាញ់សន្តិភាព និងលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពបានអញ្ជើញក្រុមលោកចូលរួមការប្រកួតនេះ៕

ដោយ៖លី ភីលីព

Most Popular

To Top