យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាម្ចាស់ពានរង្វាន់ Champions League ចំនួន៤សម័យ Ajax បានប្រកាសបើកទ្វារចរចាក្នុងការនាំយកកីឡាករ Maximilian Ibrahomovic ទៅចូលរួមក្លឹប ក្នុងលក្ខខណ្ឌខ្ចីជើង និងលក្ខខណ្ឌទិញដាច់នៅពេលក្រោយ។
កីឡាករឈុតក្រោមអាយុ២៣ឆ្នាំរបស់ AC Milan រូបនេះគឺជាកូនប្រុសបង្កើត របស់អតីតកំពូលកីឡាករ Zlatan Ibrahimovic ដែលកំពុងព្យាយាមដើរ តាមគន្លងរបស់ឪពុក នៅក្នុងពិភពបាល់ទាត់។
គួរឲ្យដឹងដែរថាយ៉ាងណាក្តីកុងត្រា របស់ Maximilian នៅពេលនេះគឺ នៅសល់ពេលជាង១ឆ្នាំទៀត ប៉ុណ្ណោះហើយក៏ធ្លាប់ត្រូវបានក្លឹប AC Milan ឈុតអនុញ្ញាតិឲ្យបានបង្ហាញខ្លួនប៉ុន្មាន ប្រកួតម្តងដែរក្នុងពានរង្វាន់ Italian Super Cup ផងនិងលីគកំពូលផង កាលពីពេលថ្មីៗនេះ៕
ប្រែសម្រួល៖ស៊ុនលី
