យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករអ្នកចាំទី Andre Onana នឹងអាចផ្ទេរទៅចូលរួម ក្លឹបចាស់របស់ខ្លួនវិញនៅរដូវក្តៅខាងមុខនេះ។
របាយការណ៍ ដដែលបានសរសេរថា កីឡាករដែលកំពុងលេងខ្ចី ជើងជាមួយនឹងក្លឹប Trabzonspor រូបនេះនឹងមិនមានលទ្ធភាព ក្នុងការជ្រើសរើស ក្លឹបបានដោយខ្លួនឯង ហើយអាចបន្តលេងនៅលីគតួគីបានទៀតនោះទេ។
គួរឲ្យដឹងដែរថា Onana បានធ្វើដំណើរមកដល់ទឹកដី Old Trafford កាលពីឆ្នាំ២០២៣ពីក្លឹបនៅហូឡង់ Ajaxប៉ុន្តែមិនអាចបង្ហាញ ទំរង់លេងល្អ ដូចការរំពឹងទុក ពេលលេងជាមួយនឹង Man UTD នោះទេ។
មកដល់ពេលនេះកីឡាករ អ្នកចាំទីរូបនេះ ត្រូវបានគេចាត់ទុកថា ជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុត ដែលទិញដោយក្លឹប៤៧លានផោន ប៉ុន្តែជាកីឡាករ ដែលមានទំរង់លេង អន់បំផុតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
