ប្រកួតពានរង្វាន់ Champions League យប់មិញនេះ ក្រុមយក្ស អេស្បាញ Real Madrid បានបរាជ័យយ៉ាងធ្ងន់ធ្ងរខ្លាំង ណាស់ក្រោមស្នាដៃ របស់ក្រុមមកពីប៉ទុយហ្គាល់ Benfica។
លទ្ធផលដល់ទៅ៤ ទល់នឹង២ធ្វើឲ្យ Real Madrid និងអ្នកគាំទ្រពិបាកទទួល យកបានណាស់ ហើយក្នុងនោះបូករួមទាំង កាតក្រហមកីឡាករ២នាក់ផងដែរ នៅចុងម៉ោងនៃការប្រកួត។
៤គ្រាប់ធ្វើបានដោយ Benfica មានដូចជាកីឡាករ Schjelderup, Pavlidisនិង Trubin ខណៈដែល២គ្រាប់របស់ Real Madrid ធ្វើបានដោយ Mbappe តែម្នាក់ឯង។
កាតក្រហមចុងម៉ោងរបស់កីឡាករ Real Madrid ចំនួន២នាក់ នោះគឺ មានដូចជាកីឡាករ Asencio និង Rodrygoផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
