កីឡា

កីឡាករ-កីឡាការិនីវូស៊ូ ចំនួន ២១៣ នាក់ ចូលរួមការប្រកួតកីឡាវូស៊ូ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៥

ភ្នំពេញ ៖ កីឡាករ-កីឡាការិនីវូស៊ូចំនួន ២១៣ នាក់ បានចូលរួមការប្រកួតកីឡាវូស៊ូ ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥ រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅវិមានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលការប្រកួតនេះរៀបចំដោយសហព័ន្ធកីឡាវូស៊ូកម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៥ ។

លោក ជា ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ សហព័ន្ធកីឡាវូស៊ូកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាវូស៊ូ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ ២០២៥ នេះមានកីឡាករ-កីឡាការិនីវូស៊ូចំនួន ២១៣ នាក់ ក្នុងនោះកីឡាការិនី ៨៦នាក់ កីឡាករ ៧៧នាក់ និងប្រតិភូដឹកនាំ ៥០នាក់មកពី ក្លិបចំនួន ១៦ បានចុះឈ្មោះចូលរួម ។

ការប្រកួតបានចាប់ផ្តើមថ្ងៃទី២៨ មករា កាលពីមិ្សលមិញ ឧកញ៉ា ស្រ៊ុន ប៊ុនថាត ប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា អាណត្តិទី៧ ឆ្នាំ ២០២៥-២០២៩ បានមកទស្សនាការប្រកួត និងបានកោតសរសើរ កីឡាករ-កីឡាការិនីវូស៊ូ ចូលរួមដោយចិត្តក្លាហាន ជាពិសេសបច្ចេកទេស និងទេពកោសល្យ មានការរីកមច្រើនច្រើន ។

សមាសភាពសមាជិកគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាវ៉ូស៊ូកម្ពុជាសម្រាប់អាណត្តិទី៧ ឆ្នាំ ២០២៥-២០២៩ មានចំនួន ១៣ រូបរួមមាន ឧញ្ញ៉ា ស្រ៊ុន ប៊ុនថាត ជាប្រធាន លោក ម៉ែន ម៉ាលីន អនុប្រធាន លោកស្រី ព្រាប ម៉ូនីកា អនុប្រធាន លោក សុខ គឹមសេង លោក ម៉ុង ប៊ុនថា អនុប្រធាន លោក ជា ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ លោកស្រី ម៉ៅ មុយចាន់នីដា អគ្គលេខាធិការរង លោក កោង ឆៃហុង អគ្គហិរញ្ញឹក លោក ណារ៉ា អេលីហ្សា អគ្គហិរញ្ញឹករង លោកស្រី ម៉ៅ ច័ន្ទសូរិយា សមាជិក លោក សួង ចំណាន សមាជិក លោក ឃឹម សុខលាង សមាជិក និងលោកស្រី មួយ គួង សមាជិក ៕

Most Popular

To Top