ភ្នំពេញ៖ លោក លន់ សាមឌី ប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជា នាយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះបានជូនដំណើរក្រុមកីឡាបាល់ឱប គោព្រៃ កម្ពុជា ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ឱប ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ “SOUTH EAST ASIAN (SEA) SEVENS 2026 TOURNAMENT FACTSHEET” នៅប្រទេសសិង្ហបូរី ដែលនឹងប្រព្រឹត្ត ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអាកាសយានដ្ឋាន អន្តរជាតិតេជោ ។

លោក លន់ សាមឌី ប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជា បានមានប្រសាសន៍ថា នាពេលនេះលោក លន់ សាមឌី ប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជាធ្វើដំណើរចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ឱបជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ “SOUTH EAST ASIAN (SEA) SEVENS 2026 TOURNAMENT FACTSHEET” នៅប្រទេសសិង្ហបូរី ដែលមានសមាជិកទាំងអស់ចំនួន ១៦ នាក់រួមមានគ្រូបង្វឹក កីឡាករ និងគ្រូពេទ្យ ។ ការចេញចូលរួមប្រកួតនេះ ជាសញ្ញាមួយបង្ហាញឲ្យឃើញថា កីឡាបាល់ឱបរបស់យើងបានត្រឡប់មកវិញហើយ និងជាការផ្សព្វផ្សាយដល់អ្នកគាំទ្រ និងស្រលាញ់កីឡាបាល់ឱប ព្រោះកីឡាបាល់ឱបមានលេងច្រើនទំាងខ្មែរ និងជនបរទេស។

លោកប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជា បានបន្តថា “SOUTH EAST ASIAN (SEA) SEVENS 2026 TOU RNAMENT FACTSHEET” នៅប្រទេសសិង្ហបូរីនេះ សហព័ន្ធបានត្រៀមទុកជាង ៦ ខែមកហើយ សហព័ន្ធរៀបចំហៅ កីឡាករជួបជុំគ្នា ដើម្បីធ្វើការហ្វឹកហាត់អស់រយៈពេលជាងមួយខែ យ៉ាងសកម្មភាព ដើម្បីពង្រឹងសមត្ថភាពក្រុមកីឡាយើង មុនចូលរួមការប្រកួតលើកនេះ។ សកម្មភាពហ្វឹកហាត់ទំាំងនេះ លោកចង់ឲ្យកីឡាករកាន់តែស្គាល់ចិត្ត ស្គាលថ្លើមគ្នាទៅវិញទៅមក ព្រមទំាំងកាន់តែឲ្យស៊ីចង្វាក់ក្នុងការប្រកួតជាផ្លូវការ។

ការប្រកួតនេះក្រុមកីឡាបាល់ឱបមកពី ៨ ប្រទេសដូចជា ម្ចាស់ផ្ទះសិង្ហបូរី ប្រទេសថៃ ប្រទេសកម្ពុជា ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី ប្រទេសហ្វីលីពីន ប្រទេសព្រុយណេ និងប្រទេសឡាវ។ ក្រុមកីឡាបាល់ឱប គោព្រៃ កម្ពុជា ការប្រកួតកីឡាបាល់ឱបជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ រូបលោកមានក្តីសង្ឃឹមជាមួយគូប្រកួតឡាវ ព្រុយណេ ឥណ្ឌូនេស៊ី ដោយសារប្រទេសទំាងនេះអាក់ខាន ចូលរួមការប្រកួតដូចយើងដែរ ។

ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ឱប ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៧ ឆ្នាំ២០២៦ “SOUTH EAST ASIAN (SEA) SEVENS 2026 TOURNAMENT FACTSHEET” នៅប្រទេសសិង្ហបូរី ចែកចេញជា ២ ពូល សម្រាប់កម្ពុជាស្ថិតពូលជាមួយ សិង្ហបូរី ម៉ាឡេស៊ី និងព្រុយណេ ចំណែកមួយពូលទៀតរួមមាន ថៃ លីពីន ឡាវ និងឥណ្ឌូនេស៊ី៕




