កីឡា

Spurs ប្រជែង Inter Milan ដើម្បីចរចាកុងត្រា កីឡាករ Moussa Diaby

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបមាន់ខ្នាយមាស Spurs ត្រូវបានគេជឿជាក់ថាកំពុងព្យាយាម ទាក់ទង់តារាឆ្នើមម្នាក់ដែលកំពុងលេងនៅលីគអាជីពរបស់អារ៉ាប់។

Spurs នឹងត្រូវប្រជែងជាមួយនឹងក្លឹបយក្សអ៊ីតាលី Inter Milan ដើម្បីអាចចរចាជាមួយនឹងតារាឆ្នើមរបស់ក្លឹប Al Ittihad គឺកីឡាករ Moussa Dibay។

គួរឲ្យដឹងដែរថាកន្លងមកកីឡាកររូបនេះ បានផ្ទេរពីក្លឹប Aston Villa ក្នុងតម្លៃខ្លួនដល់ទៅ៥០លានផោន ដើម្បីទៅចូលរួមក្លឹបនៅអារ៉ាប់នេះកាលពីឆ្នាំ២០២៤។

នេះបានក្លាយទៅជាឳកាសសម្រាប់កីឡាករផ្ទាល់ក្នុងការវិលត្រឡប់មកបាល់អាជីពនៅអឺរ៉ុបវិញជាពិសេសក្នុងការប្រកួត Champions League ព្រមទាំងពានធំៗផ្សេងទៀតនៅអឺរ៉ុបផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top