ម៉ាឡេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករវាយសីម៉ាឡេស៊ីបានក្លាយជាគោលដៅនៃការរំលោភបំពានរូបលោកតាមប្រព័ន្ធអ៊ីនធើណេត បន្ទាប់ពីត្រូវបានធ្លាក់ចេញពីការប្រកួតពានរង្វាន់ Indonesia Masters មុនកាលកំណត់។
នេះបើយោងតាមការចុះផ្សាយរបស់ South China Morning Post ថា កីឡាករវាយសីម៉ាឡេស៊ី Ong Yew Sin ត្រូវបានណែនាំឲ្យដាក់ពាក្យបណ្តឹងប៉ូលីស បន្ទាប់ពីលោក និងដៃគូវាយសីវាយគូបុរសរបស់លោកត្រូវបានគំរាមកំហែងដោយអំពើហិង្សាលើរាងកាយ លើអ្វីដែលអ្នករំលោភបំពានតាមអ៊ីនធើណេតពិពណ៌នាថា ជាការប្រកួតមិនល្អឡើយ។
លោក Ong បាននិយាយនៅលើបណ្តាញសង្គមថា លោកបានទទួលសារប្រមាថ រួមទាំងការគំរាមកំហែងធ្វើបាបរាងកាយ បន្ទាប់ពីលោក និងដៃគូ Teo Ee Yi ត្រូវបានដកចេញក្នុងជុំទីមួយនៃ Indonesia Masters នៅថ្ងៃទី ២០ ខែមករា។
យោងតាមសារមួយបាននិយាយថា ខ្ញុំនឹងយកកាំបិតមកចាក់ដៃរបស់កីឡាករ Ee Yi ដោយបង្ខំអ្នកឲ្យផ្លាស់ប្តូរដៃគូ ឬចូលនិវត្តន៍។
កីឡាករ Ong និងកីឡាករ Teo បានចាញ់កីឡាករ Lee Jhe-huei និងកីឡាករ Yang Po-hsuan របស់តៃវ៉ាន់ បានធ្លាក់ចេញពីជុំទីមួយជាលើកទី ៣ ជាប់ៗគ្នារបស់ពួកគេ បន្ទាប់ពីបានរងបរាជ័យស្រដៀងគ្នានៅដើមដំបូងនៅឯព្រឹត្តិការណ៍ Malaysia Open និង India Open៕
