ភ្នំពេញ៖ លោក តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និង ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា និងលោក Tom Liaw ប្រធានសហព័ន្ធលើកទម្ងន់សិង្ហបុរី និងអ្នកជំនាញសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២ ៦ បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី “សាមគ្គីភាពអូឡាំពិក ដើម្បីការអភិវឌ្ឍន៍ គម្រោងប្រព័ន្ធកីឡាជាតិ” របស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា នៅសាលប្រជុំគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាដើម្បីចែករម្លែកបទពិសោធល្អៗ និងទ្រឹស្ដីបច្ចេកទេសផ្សេងៗដល់កម្ពុជាដើម្បីពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍កីឡាមួយនេះឲ្យកាន់តែរីកចម្រើន។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានឲ្យដឹងថា ក្នុងនាមសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ខ្ញុំពិតជាមានសេចក្តី សោមនស្សរីករាយយ៉ាងក្រៃលែង បានចូលរួមដឹកនាំកិច្ចប្រជុំ ពិភាក្សាជាមួយលោក Tom Liaw ប្រធានសហព័ន្ធលើកទម្ងន់សិង្ហបុរី និងអ្នកជំនាញសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ ដែលមកកម្ពុជាជាលើកទី៣ ។ក្នុងដំណើរទស្សនកិច្ចលើកទី៣ របស់លោក Tom Liaw កាន់តែល្អប្រសើរសម្រាប់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ដោយលើកលោកបាននាំយកសម្ភារៈហ្វឹកហាត់ដែលអំណោយឧបត្ថម្ភរបស់ក្លិបកីឡាកីឡាលើកទម្ងន់ Venus Weightlifting តាមលោកជូនសហព័ន្ធ
យោងតាមស្មារតី នៃការផ្ដល់បទពិសោធខាងលើនេះសម្រាប់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា រួមជាមួយក្រុមការងារទាំងអស់បានជំរុញឲ្យក្លាយជាការប្តេជ្ញាចិត្តមួយដ៏ធំធេងដើម្បីនាំយកនូវទ្រឹស្ដីទាំងឡាយដែលលោកបានផ្ដល់ឱ្យនេះក្លាយទៅជាការពិតជាក់ស្ដែងជាបន្តបន្ទាប់ក្នុងពេលខាងមុខនេះ។ ជាពិសេសចាប់ពីឆ្នាំ២០២៦ នេះទៅមានព្រឹត្តិការណ៍ប្រកួតជាច្រើន និងខិតខំប្រឹងប្រែងធ្វើយ៉ាងម៉េចដើម្បីឲ្យកីឡាករ កីឡាការិនីកម្ពុជាធ្វើការប្រកួតទទួលបានមេដាយ។

ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានបន្តថា សូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សមាជិកក្រុមប្រឹក្សាប្រតិបត្តិ មន្ត្រីគណៈកម្មការជំនាញ និងក្រុមការងារ នៃសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ (IWF) អាស៊ី(AWF) និងអាស៊ីអាគ្នេយ៍(SEAWF) តែងតែឧបត្ថម្ភសម្ភារៈ ស្មារតីដែលមានតម្លៃមិន អាចកាត់ថ្លៃបាន និងជាពិសេសអរគុណ ចំពោះសហព័ន្ធកីឡា លើកទម្ងន់អន្តរជាតិ ដោយបានចាត់លោក Tom Liaw ប្រធានសហព័ន្ធកីឡា លើកទម្ងន់សិង្ហបុរី ដែលជាអ្នកជំនាញ មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការដឹកនាំ វិស័យកីឡាលើកទម្ងន់ ទាំងឆាកជាតិ និងអន្តរជាតិ រយៈពេល២៤ឆ្នាំកន្លងមកនេះ ។


លោក តែម ម៉ឺន បានបន្ថែមជាការពិតណាស់កីឡា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយ កែលម្អសុខភាពផ្លូវចិត្ត បង្កើនផលិតភាព កាត់បន្ថយភាពតានតឹង ក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងគ្រួសារ ។ អ្នកជំនាញ របស់យើងដឹងហើយថា កីឡាលើក ទម្ងន់ជាប្រភេទកីឡាអូឡាំពិក និងមានប្រជាប្រិយភាព ដែលមានប្រទេសចូលរួមចំនួន១៩៣ ដូចនេះរាល់ការ ចូលរួមគឺត្រូវតែមានការប្រកួតប្រជែង គួបផ្សំកាយសម្បទាខ្ពស់ លក្ខណៈបច្ចេកទេស គុណវុធគ្រប់គ្រាន់ មានការប្រុងប្រយ័ត្ន ឆន្ទៈ និងមានស្មារតីទទួលខុសត្រូវ ។


ដូចនេះ ខ្ញុំសង្ឃឹមថា លោក Tom Liaw នឹងនាំយកតម្រូវការទាំងលើនេះ លើកសំណើជូនទៅថ្នាក់ដឹកនាំ សហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ សហព័ន្ធកីឡាលើកទម្ងន់អាស៊ី សហព័ន្ធកីឡាលើកទម្ងន់អាស៊ីអាគ្នយ៍ និងដៃគូពាក់ព័ន្ធផ្សេងទៀត ក្នុងគំនិតផ្តួចផ្តើម គាំទ្រកីឡាលើកទម្ងន់កម្ពុជាទទួលបានការស្មើភាព ស្មើមុខ ស្មើ មាត់ និងមានឱកាសយ៉ាងពេញលេញក្នុងគ្រប់ សកម្មភាព កម្មវិធី និងព្រឹត្តិការណ៍នានា ដែលជាមាគ៌ា នាំឲ្យសហព័ន្ធមានភាព កាន់តែលេចធ្លោ និងស្គាល់កាន់តែច្បាស់បន្ថែមទៀតនៅលើ “ឆាកជាតិ និងអន្តរជាតិ”៕





ដោយ៖លី ភីលីព
