កីឡា

ភ្នាក់ងាររបស់លោក Jurgen Klopp បញ្ជាក់ធ្លាប់ទទួលបាន សំណើរពីក្លឹបធំៗនៅអង់គ្លេស

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា អតីតគ្រូបង្វឹកហង្សក្រហម Liverpool លោក Jurgen Klopp ពិតធ្លាប់ទទួលបានសំណើរ មួយចំនួនពីក្លឹបធំៗ នៅអង់គ្លេសមែន។

ភ្នាក់ងាររបស់លោក Klopp បានអះអាងថាចាប់តាំង តែពីបានសម្រេចចិត្តចាកចេញពី Liverpool គ្រូបង្វឹកអាល្លឺម៉ង់រូបនេះ ធ្លាប់ទទួលបានសំណើរសុំចរចា ជាមួយនឹងក្លឹបធំៗចំនួន២នៅអង់គ្លេស ដែលមានដូចចាតោខៀវ Chelsea និងបិសាចក្រហម Man UTD ផងដែរ។

រំលឹកដែរថាជំនាន់គ្រូបង្វឹករូបនេះដឹកនាំក្លឹប Liverpool លោកបាននាំយកនូវភាពជោគជ័យយ៉ាងខ្លាំង សម្រាប់ក្លឹបដោយអាច លើកពានរង្វាន់ Champions League កាលពីឆ្នាំ២០១៩ និងបន្ទាប់មកពានលីគកំពូលអង់គ្លេស នៅឆ្នាំបន្ទាប់ក្រោយខកខាន អស់រយៈពេលជាង៣០ឆ្នាំព្រមទាំងពាន FA Cup, League Cup និង Club World Cup ផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top