កីឡា

លោក ប៉ុន សុខ ជំនួបពិភាក្សាការ អភិឌ្ឍន៍វិស័យកីឡាកម្ពុជា ជាមួយលោកស្រី ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា

ភ្នំពេញ៖នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា តំណាងរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអភិឌ្ឍន៍វិស័យកីឡាកម្ពុជា ជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា នៅស្ថានទូតគុយបានៅរាជធានីភ្នំពេញ។

ក្នុងឱកាសជំនួបនោះក៏មានលោក ថេត ប៊ុនធឿន លេខាធិការស្ថានទូត លោក វ៉ា វណ្ណៈ អគ្គនាយករងកីឡា លោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងកញ្ញា ផុន បុប្ផាធាវី ប្រធានលេខាធិការដ្ឋាននៃអគ្គនាយកដ្ឋានកីឡា ។

លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា កិច្ចជំនួបនេះមានសារសំខាន់ ណាស់សម្រាប់កម្ពុជា ពីព្រោះផ្តោត ទៅលើការអភិឌ្ឍន៍វិស័យកីឡាកម្ពុជា ហើយក៏មានគោលបំណង ពិភាក្សាអំពីគម្រោងទស្សនកិច្ចរបស់ប្រតិភូគុយបា មកកាន់កម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការកីឡារវាងប្រទេសទាំង ២ឲ្យ កាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ ប្រទេសគុយបាធ្លាប់បានបញ្ជូនគ្រូបង្វឹក លើប្រភេទកីឡាជាច្រើន មកជួយអភិឌ្ឍន៍វិស័យកីឡាកម្ពុជាផងដែរ៕
ដោយ៖លី ភីលីព

Most Popular

To Top