កីឡា

Dortmund ចុះហត្ថលេខាទិញ បានយុវជនឆ្នើមម្នាក់ តម្លៃខ្លួន១២លានអឺរ៉ូ

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹប Borussia Dortmund បានទទួលជោគជ័យ ក្នុងការចរចាទិញយកកីឡាករ ខ្សែការពារស្លាបឆ្វេងម្នាក់ មកពីលីគកំពូលប្រេស៊ីល Cruzeiro។

កីឡាករវ័យក្មេង Kaua Prates ដែលបច្ចប្បន្នមានវ័យ១៧ ឆ្នាំកំពុងលេង នៅប្រេស៊ីលនឹងត្រូវផ្ទេរមក ចូលរួមលីគអាល្លឺម៉ង់ ជាផ្លុវការក្នុងតម្លៃខ្លួនប្រមាណជា១២លានអឺរ៉ូ។

ការធ្វើដំណើរមកអាល្លឺម៉ង់លើកនេះកីឡាករ Prates នឹងត្រូវចុះហត្ថលេខារយៈពេលរហូតទៅដល់ឆ្នាំ២០៣១៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top