កីឡា

ពិធីករកីឡាស្វីសម្នាក់ បានរិះគន់ការលាក់ពុត របស់គណៈកម្មាធិការអូឡាំពិក អន្តរជាតិ(IOC )លើអត្តពលិកអ៊ីស្រាអែល

ស្វីស ៖ ពិធិករកីឡាស្វីសលោក Stephane Renner បានបើកការវាយប្រហារពាក្យសម្តី តាមអាកាសយ៉ាងខ្លាំង ប្រឆាំងនឹងគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) កាលពីថ្ងៃចន្ទ ដោយចោទប្រកាន់ថា មានការលាក់ពុត ចំពោះការអនុញ្ញាតឲ្យអត្តពលិកអ៊ីស្រាអែលប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡារដូវរងា Milano Cortina នៅប្រទេសអ៊ីតាលី ខណៈរក្សាការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងប្រឆាំងនឹងជនជាតិរុស្ស៊ី យោងតាមការចេញផ្សាយពីគេហទំព័រ RT។

លោក Stephane Renner មកពីស្ថានីយ ទូរទស្សន៍សាធារណៈស្វីស RTS បានធ្វើការកត់សម្គាល់ក្នុងអំឡុង ពេលផ្សាយព្រឹត្តិការណ៍ ជិះស្លីដបុរស ដោយសួរថា ហេតុអ្វីបានជា កីឡាករ Adam Edelman របស់អ៊ីស្រាអែល ចូលរួមទោះបីជាមានការគាំទ្រជាសាធារណៈចំពោះយុទ្ធនាការយោធារបស់រដ្ឋជ្វីហ្វនៅហ្គាហ្សាក៏ដោយ។

លោក Renner បន្តថា នៅទីនេះយើងមានអត្តពលិកម្នាក់ដែលពណ៌នាខ្លួនឯងថាជា អ្នកកាន់សាសនាស៊ីយ៉ូននិយម ហើយហៅអន្តរាគមន៍យោធានៅហ្គាហ្សាថា ‘ជាសង្គ្រាមដែលមានសីលធម៌បំផុតក្នុងប្រវត្តិសាស្ត្រ’ ប៉ុន្តែគាត់ប្រកួតប្រជែងក្រោមទង់ជាតិរបស់គាត់ដោយគ្មានការរឹតត្បិតណាមួយឡើយ។

លោក Renner បានប្រៀបធៀបការចូលរួមរបស់លោក Edelman ជាមួយនឹងការប្រព្រឹត្តរបស់ IOC ចំពោះអត្តពលិក និងក្រុមជម្រើសជាតិរុស្ស៊ី ត្រូវបានហាមឃាត់ចាប់តាំងពីការកើនឡើងនៃជម្លោះអ៊ុយក្រែនកាលឆ្នាំ ២០២២។ មានតែអត្តពលិករុស្ស៊ីមួយ ចំនួនប៉ុណ្ណោះ ត្រូវបានអនុញ្ញាតក្រោមឋានៈអព្យាក្រឹត បន្ទាប់ពីឆ្លងកាត់ដំណើរ ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង រួមទាំងការត្រួតពិនិត្យសម្រាប់ការគាំទ្រ ជាសាធារណៈ ចំពោះប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន និងទំនាក់ទំនងណាមួយជាមួយយោធា៕

Most Popular

To Top