The Goal ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថាមហាសេដ្ឋីពាន់លានអាមេរិកលោក Leon Cooperman បានចំណាយលុយទិញ យកភាគហ៊ុនរបស់ក្លឹបបិសាចក្រហម Man UTD មួយចំណែកដ៏ធំគួរសម។
បុរសវ័យ២ឆ្នាំរូបនេះ នឹងចំណាយលុយក្នុងការទិញយកភាគហ៊ុន របស់ក្លឹបដល់ទៅ២,៩លានហ៊ុន ប៉ុន្តែជឿជាក់ថានឹងមិនចរចា ដើម្បីទិញយកភាគហ៊ុនធំ របស់ក្លឹបដាច់ភ្លាមៗនោះទេ។
គួរឲ្យដឹងដែរថាកាលពីឆ្នាំ២០២៣ មហាសេដ្ឋីរូបនេះបានទិញយកភាគហ៊ុន១លាន រួចមកហើយមុនពេលដែលម្ចាស់ក្លឹបលោក Ratcliffe បានសម្រេចចិត្តទិញយកហ៊ុន គ្រប់គ្រងក្លឹបនេះទាំងអស់តែម្តង ។
យ៉ាងណាក្តីទោះបីជាការបង្កើនទុនវិនិយោគទិញ បន្ថែមហ៊ុននៅ Man UTD ក្តីប៉ុន្តែគេជឿជាក់ថា មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិ ៣,៦ពាន់លានដុល្លាររូបនេះនឹងមិនពិចារណាទិញ យកក្លឹបភ្លាមនោះទេ៕
ប្រែសម្រួល៖ស៊ុនលី
