កីឡា

Marseille តែងតាំងគ្រូបង្វឹកថ្មី ក្រោយការចាកចេញ របស់លោក Roberto De Zerbi

The Goal បានឲ្យដឹងថា ក្លឹប Marseille បានប្រកាសអំពីការតែងតាំងលោក Habib Beye ជាគ្រូបង្វឹកថ្មីរបស់ក្លឹបក្រោយការចាកចេញលោក Roberto De Zerbi ។

ការវិត្រឡប់របស់លោក Beye នឹងត្រូវអនុញ្ញាតិឲ្យគាត់ក្នុងការចុះហត្ថលេខាជាមួយ នឹងកុងត្រាដែលមានរយៈពេល២ឆ្នាំប៉ុណ្ណោះទៅដល់ឆ្នាំ២០២៧។

ការងារដំបូងដែលត្រូវធ្វើនៅពេលនេះគឺជួយសង្គ្រោះស្ថានភាពរបស់ Marseille ដែលកំពុងធ្លាក់ទំរង់នៅក្នុងលីគកំពូលបារាំង។

គួរឲ្យដឹងដែរថាបច្ចុប្បន្ន Marseille បន្តស្ថិតនៅលេខរៀងទី៤ បណ្តោះអាសន្ន ក្នុងតារាងនៅឡើយ ប៉ុន្តែអាចនឹងបន្តធ្លាក់ដោយសារបញ្ហា ទំរង់លេងនិងដំណាក់កាលប្តូរគ្រូបង្វឹកនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top