The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Spurs បានយកឈ្នះក្លឹបតោខៀវ Chelsea ដើម្បីចុះហត្ថលេខា នាំយកកីឡាករឆ្នើម វ័យក្មេងម្នាក់មកចូលរួមក្លឹប។
កីឡាករ George Jobling ដែលជាអតីតកីឡាករវ័យក្មេងលេង ក្នុងតំបន់ការពារឲ្យក្លឹបតោខៀវ Chelsea បានសម្រេចចិត្តផ្ទេរមកចូលរួម Spurs ជាផ្លូវការ។
មានវ័យទើបតែ១៦ឆ្នាំកីឡាកររូបនេះ ធ្លាប់ជាងប្រធានក្រុមរបស់ Chelsea ក្នុងឆ្នាំក្រោម១៦ឆ្នាំ និងតែងតែបានបង្ហាញខ្លួន ជាញឹកញាប់ឲ្យឈុតយុវជនរបស់ Chelsea កន្លងមកដែរ។
ទោះបីជាយ៉ាងណាក្តី Jobling នៅតែមិនទាន់អាចមានឈ្មោះ ជាមួយនឹងជម្រើសជាតិ អង់គ្លេសឈុត១៦និង១៨ នៅឡើយ ដោយសង្ឃឹមថា នឹងមានការសម្រេចចិត្តឆាប់ៗ ក្នុងសប្តាហ៍នេះ៕
ប្រែសម្រួល៖ស៊ុនលី
