កីឡា

Vincent Kompany ចេញមកបញ្ជាក់ អំពីអនាគតរបស់ Jackson

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា គ្រូបង្វឹកក្លឹប Bayern Munich លោក Vincent Kompany បានចេញមកបញ្ជាក់ហើយ អំពីអនាគត របស់កីឡាករ Nicolas Jacksonជាមួយនឹងក្លឹប។

កីឡាកររូបនេះបានផ្ទេរទៅចូលរួម Bayern Munich ក្នុងរយៈពេលមួយរដូវកាល ក្នុងលក្ខខណ្ឌខ្ជីជើងជាមួយ នឹងជម្រើសទិញ ដាច់ផងដែរប៉ុន្តែតាមផែនការក្លឹបគឺ នឹងមិនមានការទិញលក់ឬចរចា គ្នាណាមួយឡើយ។

Bayern និងលោក Kompany ដែលជាគ្រូបង្វឹកបានអះអាងថា កីឡាកររូបនេះនឹងត្រូវវិលត្រឡប់ក្លឹបចាស់ Chelsea វិញនៅចប់រដូវកាលនេះតាមកាលកំណត់។

រដូវកាលនេះកីឡាករ Jackson បានបង្ហាញត្រឹមតែ២២នាទីប៉ុណ្ណោះ ក្នុងការប្រកួតទាំង៤០ដង ឲ្យក្លឹបដូច្នេះមិនមានអ្វីប្រែប្រួលតាមការសន្យា ប្រសិនបើគាត់អាចបង្ហាញខ្លួនលើសពី៤៥នាទីនោះឡើយ ដែលគាត់នឹងអាចមានសិទ្ធក្នុងការ បន្តលេងឲ្យក្លឹបឬចរចាគ្នា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top