កីឡា

Lewandowski មិនច្បាស់លាស់ អំពីអនាគតរបស់ខ្លួន ពេលចាកចេញពី Barcelona

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Robert Lewandowski បានធ្វើការបើកបង្ហាញអំពីផែនការ អនាគតរបស់ខ្លួនជាមួយនឹងក្លឹប Barcelona ខណៈដែលកុងត្រាបច្ចុប្បន្នជាមួយនឹង Camp Nou កាន់តែខិតចូលមកដល់ទៅហើយនោះ។

ខ្សែប្រយុទ្ធវ័យចំណាស់រូបនេះបានធ្វើដំណើរ មកចូលរួមជាមួយនឹង Barcelona កាលពីឆ្នាំ២០២២ ហើយភ្លាមៗបានបង្ហាញទំរង់លេង ដែលពេញចិត្តទាំងក្លឹបនិងក្រុមអ្នកគាំទ្រ ក្នុងចំណោមខ្សែប្រយុទ្ធក្មេងៗជាច្រើនរូបទៀតរបស់ក្លឹប។

យ៉ាងណាក្តីសម្រាប់រដូវកាលនេះ ចំនួនបង្ហាញខ្លួនក្នុងការប្រកួតរបស់ Lewandowski ហាក់បីដូចជាកាន់តែស្បើយទៅ ប៉ុន្តែគាត់អាចរកគ្រាប់បាល់បាន ទៅដល់១៤គ្រាប់មកហើយ។

សម្រាប់កីឡាករហាក់ ដូចជាមិនទាន់បានត្រៀមខ្លួនបាន១០០ភាគរយឡើយ សម្រាប់ការចាកចេញដោយមិនមានព័ត៌មានអំពីក្លឹបថ្មី ណាទាក់ទងឬសូម្បីតែក្លឹបដែលកីឡាករផ្ទាល់ចង់ ទៅលេងជាមួយនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top