យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថារដូវក្តៅឆ្នាំ២០២៦ខាងមុខនេះ គេជឿជាក់ថាក្លឹប Inter Milan នឹងត្រូវសម្រេចចិត្តក្នុងការវះកាត់តំបន់ខ្សែបម្រើដ៏ធំមួយដើម្បីធ្វើការកែប្រែទំរង់លេងរបស់ក្លឹប។
ក្នុងនោះគេជឿជាក់ថាកីឡាករវ័យចំណាស់ Mkhitaryan នឹងក្លាយទៅជាគោលដៅដំបូងគេដែលត្រូវជម្រុះចេញពីក្រុមបន្ទាប់មកមានដូចជាកីឡាករ Davide Frattes និងកីឡាករ Hakan Calhanoglu ផងដែរ។
គួរឲ្យដឹងដែរថាកីឡាករអេមានីMkhitaryan ធ្លាប់ជាកីឡាករនៅលំដាប់កំពូលលេងឲ្យក្លឹបធំៗជាច្រើននៅអង់គ្លេសបូករួមទាំង Arsenal និង Man UTD ផងដែរ។
នៅជម្រើសជាតិគាត់គឺជាកីឡាករដែលអាចរកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងក្រុមជម្រើសជាតិហើយបច្ចុប្បន្នមានវ័យ៣៧ឆ្នាំទៅហើយដូច្នេះកីឡាករហាក់ដូចជាមិនអាចបន្តនៅជាមួយនឹង Inter Milan ទៀតបាននោះទេ៕
ប្រែសម្រួល៖ស៊ុនលី
