កីឡា

Spurs ចាប់ផ្តើមស្វែងរកគ្រូបង្វឹកថ្មី ត្រៀមជំនួសគ្រូបង្វឹក បណ្តោះអាសន្ន បច្ចុប្បន្នលោក Igor Tudor

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Spurs កំពុងធ្វើការងារយ់ាងសកម្ម ក្នុងការស្វែងរកគ្រូបង្វឹកថ្មីម្នាក់មកជំនួសតំណែង របស់គ្រូបច្ចុប្បន្ន ដែលកំពុងដឹកនាំបណ្តោះអាសន្ននៅឡើយ។

លោក Igor Tudor ទទួលបានឳកាសមកដឹកនាំក្រុមបណ្តោះអាសន្ន ទាំងកំពុងស្ថានភាពយ៉ាប់យ៉ឺន ។ កាន់តែអាក្រក់៤ប្រកួត នៃការដឹកនាំរបស់គាត់ មិនដែលទទួលបានជ័យជំនះ ឬសូម្បីតែស្មើនោះឡើយ។

វាសនារបស់លោក Tudor ជាមួយនឹង Spurs ប្រហែលជាមិនអាចបន្តបានទៀត ឡើយខណៈដែលក្លឹបសម្លឹងឃើញ គ្រូបង្វឹកសក្តានុពលមួយចំនួនរួច ទៅហើយ ដើម្បីជំនួសគ្រូបង្វឹកវ័យ៤៧ឆ្នាំរូបនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top