កីឡា

លោក ឈៀង សុវណ្ណរតនា អនុប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា កាអញ្ជើញជាអធិបតី ក្នុងពិធីបើករប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៦

ភ្នំពេញ ៖ លោក ឈៀង សុវណ្ណរតនា អនុប្រធានសហព័ន្ធ តំណាងលោក សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចាក់ស៊ីឡាកម្ពុជា លោក ព្រុំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា និងលោកអនុប្រធានសមាជិក ប្រតិបត្តិសហព័ន្ធកីឡាបញ្ជាក់ស៊ីឡាត់កម្ពុជានាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើស ជើងឯកថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៦ ការប្រកួតធ្វើឡើង ដើម្បីចម្រាញ់រកកីឡាករ -កីឡាការិនីឆ្នើម នៅត្រៀមចូលរួម The 22 ASEAN University Games ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡាការ៉ាតេ ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធ កីឡាបញ្ចស៊ីឡាត់កម្ពុជាបាននិយាយថា មុនបានការទទួលស្គាល់ជាផ្លូវការ និងក្រោយទទួលបានជាផ្លូវការ សហព័ន្ធកីឡាកញ្ចស៊ីឡាត់ សម្រេចបានលទ្ធផលជាច្រើនជូនជាតិមាតុភូមិដូចជាលទ្ធផលកាលការប្រកួតស៊ីហ្គេម២០២៣ និងប្រកួត កម្រិតអន្តរជាតិ និងកម្រិតពិភពលោកនានា ហើយយើងក៏ទទួលបានលទ្ធផលជាផ្លែផ្កាបន្តបន្ទាប់ ចុងក្រោយនេះ យើងទទួលបានមេដាយកម្រិត អាស៊ី និងបារ៉ែន និងកម្រិតអាស៊ីអាគ្នេហ៍ នៅប្រទេស ព្រុយណេ ដែលបេសកកម្មទាំងពីនេះ ដឹកនាំដោយក្រសួងអប់រំយុវជន និងកីឡា ហើយយើងនឹងសម្រួចបន្ថែម សម្រាប់ព្រឹត្តិការណ៍អន្តរជាតិនានានៅក្នុងឆ្នាំ២០២៦នេះផងដែរ ។

លោកអគ្គលេខាធិការ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានបន្តថា ក្រុមការចង្អុលបង្ហាញ របស់លោក សេង ធារិន ប្រធានសហព័ន្ធ កីឡាបញ្ចស៊ីឡាត់កម្ពុជា ក៏ដូចជាការចូលរួម ពីសំណាក់លោកអនុប្រធាន និងសមាជិកប្រតិបត្តិសហព័ន្ធ បានជំរុញឲ្យខានតែបានរៀបចំការ ប្រកួតជ្រើសរើសជើង ឯកថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៦ នេះ ។ បើទោះបីជា ថ្នាក់ដឹកនាំសហព័ន្ធ ក៏ដូចជាមន្ត្រីសហព័ន្ធ កីឡាករយើងមួយចំនួន ជាប់ភារកិច្ច ការពារជាតិមាតុភូមិនៅតាមបន្ទាប់ព្រំដែនក៏ដោយ ក៏ត្រូវឆ្លៀតពេលដើម្បីបង្កើត ឲ្យមានការប្រកួត ជ្រើសរើសជើងឯកប្រចាំឆ្នាំឲ្យខានតែបាន។ ដើម្បីធានាបានថាយើងបានផ្ដល់ឱកាសដល់ កីឡាករកីឡាការិនីឆ្នើម និងមានឱកាសនៅក្នុងការសម្លឹងមើល កីឡាករកីឡាការិនីឆ្នើមឆ្នើម បន្ថែមទៀត ដែលប្រកបទៅដោយទេពកោសល ផ្នែកកីឡាបញ្ចស៊ីឡាត់នេះ។

នេះជាឆ្នាំទី ២ នៃការរៀបចំជ្រើសរើសជើង ឯកថ្នាក់ជាតិ របស់បញ្ចស៊ីឡាត់របស់យើងនេះ គឺមានអ្នកចូលរួមប្រតិភូគ្រូបង្វឹកកីឡាករ កីឡាការិនីគណៈកម្មាធិការរៀបចំការប្រកួត និងក្រុមការងារស្ម័គ្រចិត្តសរុប ២០៧នាក់ ដែលនៅក្នុងនោះមកពី ៩រាជធានីខេត្តនិង ២៤សាលាគុន។ សម្រាប់វិញ្ញាសាប្រកួតយើងប្រកួតនៅក្នុងចំនួន ១៤ប្រភេទវិញ្ញាសា ដែលនៅក្នុងនោះមាន ៥ប្រភេទ វិញ្ញាសា ជាវិញ្ញាសាសម្រាប់យុវជនក្រោម ១៧ឆ្នាំ និង ៩វិញ្ញាសាផ្សេងទៀតគឺ វិញ្ញាសាប្រយុទ្ធ សម្រាប់ អត្តពលិកអាយុលើ១៨ឆ្នាំ។ បើធៀបនឹងឆ្នាំមុនគឺសម្រាប់សាលាគុនចូលរួម យើងកើន២សាលាគុន ដែលចំនួនវិញ្ញាសាដោយសារ នៅក្នុងឆ្នាំនេះមានការប្រកួតយុវជនក្រោមអាយុ ១៨ ឆ្នាំកម្រិតអន្តរជាតិ ដូចនេះយើងបន្ថែមវិញ្ញាសា សម្រាប់ការយុវជនក្រោមអាយុ ១៨ឆ្នាំដើម្បីដើម្បីផ្ដល់ឱកាសឲ្យពួកគាត់ មានឱកាសបន្តជំនាញ និងបង្ហាញស្នាដៃលើឆាកអន្តរជាតិនាពេលអនាគត់។
រាល់ការចំណាយទាំងអស់ ជាបន្ទុករបស់សហព័ន្ធដែលជាកាតព្វកិច្ចមួយក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា និងផ្ដល់ឱកាសនិងការ លើកទឹកចិត្តដល់យុវជនយើង ឲ្យបានលេងកីឡាផង ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំ ថា តាមរយៈលោកទីប្រឹក្សា និងជួយពាំនាំនូវការខិតខំប្រឹងប្រែង របស់សហព័ន្ធជូនដល់ថ្នាក់ដឹកនាំដើម្បីនៅថ្ងៃអនាគត មានការចូលរួម ឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួងអប់រំយុវជន និងកីឡា ។

លោក ឈៀង សុវណ្ណរតនា អនុប្រធានសហព័ន្ធ បានមានប្រសាសន៍ថា រយៈពេល២ ឆ្នាំកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញពីអន្តរជាតិ និងពិភពលោកស្គាល់កីឡាកម្ពុជាកាន់តែច្បាស់ ជាពិសេសកីឡាបញ្ចស៊ីឡាត់ ដែលបានដណ្តើមមេដាយប្រាក់ និងសំរិទ្ធកម្រិត អាស៊ី នៅបារ៉ែន និងកម្រិតអាស៊ីអាគ្នេហ៍នៅប្រទេស ព្រុយណេ ។ ការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើស ជើងឯកថ្នាក់ជាតិមានសារសំខាន់ជាការបោះជំហានមួយក្នុងបង្ហាញទេពកោសល្យ និងផ្សព្វផ្សាយកីឡាបញ្ចស៊ីឡាត់ ឲ្យកាន់តែសុះសាយនៅប្រទេសកម្ពុជា ។

ថ្នាក់ដឹកនាំសហព័ន្ធខិតខំជំរុញកីឡាបញ្ចស៊ីឡាត់នេះ ឲ្យមានការរីកចម្រើនកាន់តែក្នុងប្រទេសកម្ពុជា ដើម្បីចេញទៅប្រកួតនៅក្រៅអាចដណ្តើមមេដាយ ជូនប្រទេសជាតិយើង ។ ការប្រកួតធ្វើឡើង ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីឆ្នើម ដើម្បីត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០រហូតដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ ៕

Most Popular

To Top