ភ្នំពេញ៖ខេមរសហព័ន្ធតេក្វាន់ដូត្រៀមបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៥ នាក់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT ពានរង្វាន់អាស៊ីលើកទី២៧ ឆ្នាំ២០២៦ “The 27th Asian Taekwondo Championships 2026” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦ នៅប្រទេសម៉ុងហ្គោលីខាងមុខនេះ។
ការប្រកួតតេក្វាន់ដូពានរង្វាន់អាស៊ីលើកទី២៧ ឆ្នាំ២០២៦ “The 27th Asian Taekwondo Championships 2026” នេះខេមរសហព័ន្ធតេក្វាន់ដូ បញ្ជូនគ្រូបង្វឹក និងកីឡាករកីឡាការិនីចំនួន ៥ នាក់រួមមានលោកគ្រូបង្វឹកធំ ឆយ យ៉ុងសុក គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាតេក្វាន់ដូ WT កម្ពុជា កីឡាករ លោក សំ យូដេត ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៥៨ គីឡូក្រាម កីឡាការិនី គ្រី លីដែន ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៤៩ គីឡូក្រាម កីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម ៨០ គីឡូក្រាម និងកីឡាការិនី ម៉ម ជូលី ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៥៧ គីឡូក្រាម៕
ដោយ៖លី ភីលីព
