ភ្នំពេញ ៖ បើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់កីឡាក្នុងសន្តិភាព យុវជនក្រោមអាយុ ១៥ ឆ្នាំ លើកទី១ ឆ្នាំ២០២៦ “SIP Champions Leauge 2026“ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅទីលានបាល់ទាត់ LBN Sports Club ក្រោមគំនិតផ្តួចផ្តើមពីសំណាក់ លោក រិទ្ធ ឌីកា ប្រធានបច្ចេកទេសក្លិបបាល់ទាត់ព្រះខ័នរាជ ស្វាយរៀង និងប្រធានក្លិបបាល់ទាត់វ័យចាស់ ក្រុមបាល់ទាត់វ័យចាស់ K8 Football Team ដោយមានការឧបត្ថម្ភពានរ ង្វាន់ដោយលោកស្រី ហេង ផល្លី នាយិកាក្រុមហ៊ុន ឡុង ម៉ា អ៉ិនវេស & រៀលអ៉ីស្ទេត ។

ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់កីឡាក្នុងសន្តិភាព យុវជនក្រោមអាយុ ១៥ ឆ្នាំ លើកទី១ ឆ្នាំ២០២៦ មានក្រុមចំនួន ៥ រួមមាន ក្រុមបាល់ទាត់ព្រះគណេ សមាគមបាល់ទាត់កង យោធពលខេមរភូមិន្ទ ក្រុមបាល់ទាត់នគររាជ (ក)ក្រុមបាល់ទាត់ នគររាជ (ខ ) ក្រុមបាល់ទាត់អនាគត នៃបាល់ទាត់ ។ ក្នុងឱកាសពិធីបើកជាផ្លូវការនេះ ក្រុមបាល់ទាត់ព្រះគណេសបានត្រឹមស្មើជាមួយសមាគ កងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ២ទល់នឹង ២ ។

ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់កីឡាក្នុងសន្តិភាព យុវជនក្រោមអាយុ ១៥ ឆ្នាំ លើកទី១ ឆ្នាំ២០២៦ បានបង្កើតក្នុងបំណងអភិឌ្ឍនធនធាន កីឡាករបាល់ ទាត់វ័យក្មេងកម្ពុជា និងផ្តល់ឱកាសឲ្យកីឡាករវ័យក្មេង បានលេងកីឡាទំាងអស់ ដោយផ្តោតទៅលើសុខភាព សាមគ្គីភាព មិត្តភាព រវាងយុវជន និងយុវជន៕






