កីឡា

មកស្គាល់កីឡាករ របស់ក្លិបព្រះខ័នរាជស្វាយរៀង ឈ្នះពានរង្វាន់កត្តិយស ខណៈក្រុមក្លាយជាម្ចាស់ជើងឯក Cambodian Premier League 2025-2026

ភ្នំពេញ៖នាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមព្រះខ័នរាជស្វាយរៀង បានទទួលពានរង្វាន់ជើងឯក លីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦ “Cambodian Premier League 2025-2026” ជាការគ្រងតំណែង៣ រដូវកាលជាប់ៗគ្នា ខណៈកីឡាករក្រុមព្រះខ័នរាជស្វាយរៀង បានឈ្នះពានរង្វាន់កត្តិយស ជាច្រើនគ្រៀង ក្រោមការរៀបចំរបស់ CPL នៅក្រោយបញ្ចប់ការប្រកួតចុងក្រោយបំផុតជាមួយក្រុមភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

កីឡាករ សារ៉េត គ្រីយ៉ា ទទួលបានពានរង្វាន់ «កីឡាករ ១១នាក់ល្អជាងគេ» កីឡាករ Patrick Robson ទទួលបានពានរង្វាន់ «កីឡាករ ១១នាក់ល្អជាងគេ» កីឡាករ Peprah Kwame ទទួលបានពានរង្វាន់ «កីឡាករ ១១នាក់ល្អជាងគេ» កីឡាករ Peprah Kwame ទទួលបានពានរង្វាន់ «កីឡាករ ស៊ុតចូលទីច្រើនជាងគេ» និងកីឡាករ Peprah Kwame ទទួលបានពានរង្វាន់ «កីឡាករ ល្អជាងគេ» ។

ចំណែកលោកគ្រូបង្វឹក ក្រុមព្រះខ័នរាជស្វាយរៀង McConkey Matthew ទទួលបានពានរង្វាន់ «គ្រូបង្វឹកល្អជាងគេ»
កីឡាករ វីរៈ ដារ៉ា ទទួលបានពានរង្វាន់ «អ្នកចាំទីល្អជាងគេ» កីឡាករ វីរៈ ដារ៉ា ទទួលបានពានរង្វាន់ «គ្រាប់បាល់ប្រចាំរដូវកាល» និងក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង «ក្រុមដែលរៀបចំជាម្ចាស់ផ្ទះបានល្អជាងគេ»៕

Most Popular

To Top