កីឡា

Mikel Arteta ចាប់អារម្មណ៍ខ្សែប្រយុទ្ធ Morgan Rogers ដែលកំពុងលេងឲ្យ Aston Villa

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងធ្វើការយ៉ាងមមាញឹ ក្នុងការតាមចរចាកីឡាករខ្សែប្រយុទ្ធនិង ជាតារាឆ្នើមរបស់ក្លឹប Aston Villa ម្នាក់មករួមក្លឹបនៅរដូវកាលក្រោយ។

កីឡាករ Morgan Rogers ត្រូវបានគេជឿជាក់នឹងត្រូវធ្វើការ ដោយផ្ទាល់ពីសំណាក់គ្រូបង្វឹកលោក Mikel Arteta ដើម្បីអាចរៀបចំការងារដោះដូរដំណើរការទៅបាន។

កីឡាករខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះ នឹងអាចទទួលបានតំណែងជាកីឡាករ ជួរមុខនៅរដូវកាលក្រោយខណៈដែល Arsenal ទើបតែបានលើកពានរង្វាន់ លីគកំពូលអង់គ្លេស ជាលើកដំបូងក្រោយ ខកខានអស់រយៈពេល២២ឆ្នាំ កន្លងមកនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top