កីឡា

ជនជាតិភាគតិចភ័យខ្លាច ការរឹតបន្តឹងអន្តោប្រវេសន៍ សម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ World Cup

វ៉ាស៊ីនតោន៖យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ការបង្ហាញខ្លួនលើកដំបូង នៅព្រឹត្តិការណ៍ការប្រកួត កីឡាបាល់ទាត់ World Cup របស់ហៃទី ចាប់តាំងពីឆ្នាំ១៩៧៤ ជាប្រភពនៃមោទនភាពដ៏ធំធេង ប៉ុន្តែ Emile ជាជនជាតិហៃទីរស់នៅក្នុងរដ្ឋអូហៃអូ មានការភ័យខ្លាច សម្រាប់ការចូលរួមការប្រកួត ដោយសារតែការបង្ក្រាបអន្តោប្រវេសន៍ របស់ប្រធានាធិបតីអាមេរិក Donald Trump។

អ្នកបើកបរឡានដឹកទំនិញ ដែលមានអាយុ ៤០ ឆ្នាំ មិនចង់ប្រាប់នាមត្រកូលរបស់លោកបានប្រាប់ AFP ថា ការច្រៀងចម្រៀងជាតិ របស់ប្រទេសខ្ញុំក្នុងពហុកីឡដ្ឋាននៅចំពោះមុខពិភពលោកទាំងមូល គឺជាពេលវេលាប្រវត្តិសាស្ត្រ ដែលគ្មាននរណាម្នាក់ចង់ខកខានឡើយ។ លោកបានប្តថា ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ខ្ញុំគិតពីរដង។ ខ្ញុំមិនចង់ត្រូវបានចាប់ខ្លួនដោយ ICE ទេ ដោយសំដៅទៅលើមន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយមានភារកិច្ចចាប់ខ្លួន និងនិរទេសជនបរទេសគ្មានឯកសារ។ មេធាវីរបស់ខ្ញុំបានណែនាំខ្ញុំកុំឲ្យហោះហើរ ដើម្បីកុំឲ្យខ្ញុំត្រូវចាប់ខ្លួននៅអាកាសយានដ្ឋាន។

ក្តីបារម្ភរបស់ Emile ត្រូវបានចែករម្លែកដោយមនុស្ស ជាច្រើនក្នុងសហគមន៍ ជនអន្តោប្រវេសន៍ បានឃើញមន្ត្រី ICE ដែលប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរ និងពាក់ម៉ាស់អនុវត្តប្រតិបត្តិការដ៏ឃោរឃៅរបស់ពួកគេនៅទីក្រុងជាច្រើនរបស់អាមេរិក។ កំហឹងបានឡើងដល់កំពូលនៅពេលដែលមន្ត្រី ICE បានបាញ់សម្លាប់បាតុករអាមេរិកពីរនាក់នៅទីក្រុង Minneapolis។

លោកស្រី Monica Sarmiento មកពីសម្ព័ន្ធភាពសិទ្ធិជនអន្តោប្រវេសន៍រដ្ឋ Virginia បានប្រាប់ AFP ថា ឥឡូវនេះ មនុស្សកំពុងធ្វើឱ្យប្រាកដថាពួកគេដឹងអំពីអ្វីដែលពួកគេកំពុងធ្វើ ហើយពួកគេមិនមានអារម្មណ៍សុវត្ថិភាពទេ”។ “ពួកគេមានការភ័យខ្លាច ។ យើងបានឃើញយុទ្ធសាស្ត្រឈ្លានពានខ្លាំង (ពី ICE) បានវាយប្រហារមិនត្រឹមតែសហគមន៍ ដែលគ្មានឯកសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមនុស្ស ដែលមានឋានៈការពារផងដែរ”។

លោកស្រី Sarmiento បាននិយាយថា ៧០ភាគរយ នៃមនុស្សដែលត្រូវបានចាប់ខ្លួន ឃុំខ្លួន និងនិរទេសមិនមាន ប្រវត្តិឧក្រិដ្ឋកម្មទេ។ លោកស្រីបានបន្ថែមថា មនុស្សជាច្រើនក្នុងចំណោមពួកគេ បាននៅទីនេះអស់ ជាច្រើនទសវត្សរ៍មកហើយ ដោយបង់ពន្ធអស់ជាច្រើនទសវត្សរ៍មកហើយ ដោយថ្កោលទោសបរិយាកាសដ៏គួរឲ្យភ័យខ្លាច និងអរិភាពនៅទូទាំងប្រទេស មិនត្រឹមតែសម្រាប់ព្រឹត្តិការណ៍ World Cup ប៉ុណ្ណោះទេ ប៉ុន្តែជារៀងរាល់ថ្ងៃ”។

ការប្រកួត World Cup ចំនួន ៧៨ ក្នុងចំណោម ១០៤ នឹងត្រូវធ្វើឡើងនៅសហរដ្ឋអាមេរិក ដែលកំពុងធ្វើជាម្ចាស់ផ្ទះរួមគ្នានៃការប្រកួតចាប់ពីថ្ងៃទី ១១ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែកក្កដា ជាមួយប្រទេសកាណាដា និងម៉ិកស៊ិក៕

Most Popular

To Top