កីឡា

កីឡាករ Embolo របស់ក្រុមស្វីស ត្រូវបានហាមឃាត់ មិនឲ្យហោះហើរ ទៅកាន់ព្រឹត្តិការណ៍ World Cup ដោយសារបញ្ហាទិដ្ឋាការ

LAUSANNE ៖ សហព័ន្ធកីឡាបាល់ទាត់ស្វីស (ASF) បាននិយាយកាលពីថ្ងៃអង្គារថា កីឡាករខ្សែប្រយុទ្ធឆ្នើម លោក Breel Embolo ត្រូវបានហាមឃាត់មិនឲ្យហោះហើរ ទៅកាន់សហរដ្ឋអាមេរិកជាមួយមិត្តរួម ក្រុមរបស់លោកសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២៦ “World Cup 2026” ដោយសារតែបញ្ហាទិដ្ឋាការរបស់កីឡាកររូបនេះ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

កីឡាករ Rennes អាយុ ២៩ ឆ្នាំរូបនេះ ត្រូវបានគេរំពឹងថានឹងចាកចេញជាមួយសមាជិកក្រុមដែលនៅសល់ទៅកាន់ទីក្រុង Los Angeles ពីទីក្រុង Zurich កាលពីព្រឹកមិញនេះ។

ASF បាននិយាយថា ជាអកុសលកីឡាករ Breel Embolo បច្ចុប្បន្នមិនអាចធ្វើដំណើរទៅកាន់ សហរដ្ឋអាមេរិកជាមួយក្រុមបានទេ។ ការអនុញ្ញាត ESTA (ប្រព័ន្ធអេឡិចត្រូនិកសម្រាប់ការអនុញ្ញាតធ្វើដំណើរ) របស់លោកត្រូវបានអនុម័តរហូតដល់ព្រឹកនេះ។

ទោះជាយ៉ាងណាក៏ដោយ នៅម៉ោង ១០:៣០ ព្រឹក យើងត្រូវបានជូនដំណឹងថា ពាក្យស្នើសុំ ESTA របស់លោកត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យបន្ថែម។ បច្ចុប្បន្នយើងកំពុងទាក់ទងជាមួយអាជ្ញាធរពាក់ព័ន្ធ ហើយរំពឹងថា កីឡាករ Breel នឹងចូលរួមជាមួយក្រុមនៅពេលក្រោយនៃថ្ងៃនេះ ឬធ្វើដំណើរនៅថ្ងៃស្អែក ហើយចូលរួមជាមួយក្រុមនៅពេលនោះ។

យើងនឹងជូនដំណឹងដល់អ្នកភ្លាមៗនៅពេលដែលយើងមានព័ត៌មានថ្មីៗបន្ថែមទៀត។ សហព័ន្ធមិនបានពន្យល់ពីមូលហេតុដែលទិដ្ឋាការរបស់កីឡាករ Embolo ត្រូវបានពិនិត្យឡើងវិញនោះទេ។

កាលពីខែមេសា អតីតខ្សែប្រយុទ្ធ Schalke រូបនេះត្រូវបានពិន័យជាប្រាក់រយៈពេល ៤៥ថ្ងៃ ដែលមានតម្លៃ ៣០០០ ហ្វ្រង់ស្វីស (៣៨២០ដុល្លារ) ចំពោះការគំរាមកំហែងដែលគាត់បានធ្វើក្នុងអំឡុងពេលដើរលេងពេលយប់នៅទីក្រុង Basel ក្នុងឆ្នាំ ២០១៨។

Embolo បានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៤-១ លើក្រុម Jordan កាលពីថ្ងៃអាទិត្យ ដែលជាគ្រាប់បាល់អន្តរជាតិលើកទី២៤ របស់គាត់ក្នុងការបង្ហាញខ្លួនលើកទី៨៦ ឲ្យក្រុមស្វីស។

ព្រឹត្តិការណ៍ World Cup ក្រុមស្វីសនឹងចាប់ផ្តើមយុទ្ធនាការពូល B របស់ពួកគេទល់នឹងក្រុមកាតានៅថ្ងៃទី១៣ ខែមិថុនា មុនពេលប្រឈមមុខនឹងក្រុមបូស្នៀហឺហ្សេហ្គោវីណា និងសហម្ចាស់ផ្ទះកាណាដាក្នុងវគ្គចែកពូល។ នៅថ្ងៃសៅរ៍ ក្រុម La Nati នឹងប្រឈមមុខនឹងក្រុមអូស្ត្រាលីក្នុងវគ្គផ្តាច់ព្រ័ត្រមិត្តភាពមុនការប្រកួត៕

Most Popular

To Top