យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Spurs បានប្រកាសជាផ្លូវការហើយ ក្នុងការចុះហត្ថលេខានាំយកកីឡាករខ្សែការពារ Andy Robertson មករួមក្លឹប។
កីឡាករខ្សែការពារស្លាបឆ្វេងរូបនេះ បានសម្រេចចិត្តផ្ទេរ មកចូលរួមក្លឹបដែលមានមូលដ្ខាននៅក្នុងទីក្រុងឡុង ដោយមិនមានតម្លៃខ្លួនឡើយនិងបន្តិចក្រោយពេលមកដល់នៃគ្រូបង្វឹកថ្មីលោក Roberto De Zerbi។
បុរសជនជាតិស្កុតឡែនវ័យ៣២ឆ្នាំ និងជាប្រធានក្រុមជម្រើសជាតិរូបនេះ ធ្លាប់ត្រូវបានទាក់ទងដោយក្លឹបមួយ ចំនួនដែរនាពេលកន្លងមកនិងចុងក្រោយបរាជ័យក្នុងការផ្ទេរទៅចូលរួមក្លឹប Roma ។
គួរឲ្យដឹងដែរថា Robertson ត្រូវបានចាត់ទុកថាជាកីឡាករដ៏ល្អបំផុតមួយក្នុងតំណែងនេះជាមួយនឹង Liverpoolអស់រយៈពេល៩ឆ្នាំមកហើយ៕
ប្រែសម្រួល៖ស៊ុនលី
