យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា តារាមឆ្នើមរបស់ក្លឹប Brightonកីឡាករ Carlos Baleba កំពុងធ្វើឲ្យព័ត៌មានកាន់តែក្តៅនៅពេល ដែលគាត់បានចាប់ផ្តើមសាកសួរព័ត៌មាន អំពីក្លឹបបិសាចក្រហម Man UTD ពីសមាជិកកីឡាករផ្សេងៗ។
ខ្សែបម្រើសញ្ជាតិកាមេរូនរូបនេះបានពិភាក្សា និងសាកសួរស្ថានភាពជាច្រើន របស់ក្លឹបបិសាចក្រហម Man UTD ជាមួយនឹងកីឡាករចាស់ថ្មី ដែលរស់នៅលើទឹកដី Old Trafford។
Baleba វ័យ២២ឆ្នាំរូបនេះត្រូវ បានក្លឹបបិសាចក្រហម Man UTD បន្តតាមដាននិងព្យាយាមចរចា អស់រយៈពេលជាង១ឆ្នាំមកហើយ ប៉ុន្តែនៅមិនទាន់មានលទ្ធផល ណាមួយកើតឡើងនៅឡើយទេ៕
ប្រែសម្រួល៖ស៊ុនលី
