កីឡា

Spurs បន្តទិញបានខ្សែការពារអាហ្សង់ទីន សំបូរបទពិសោធម្នាក់ទៀត ដើម្បីកំណែទំរង់លេងរបស់ក្រុម

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបមាន់ខ្នាយមាស Spurs បានប្រកាសជាផ្លូវការក្នុងការ ចុះហត្ថលេខាទិញបានកីឡាករខ្សែការពារវ័យ ចំណាស់ម្នាក់ទៀត មកចូលរួមក្លឹបត្រៀមរដូវកាលក្រោយ។

កីឡាករ Marcos Senesi នឹងត្រូវផ្ទេរមកចូលរួមជាមួយនឹង Spurs ដោយមិនមានតម្លៃខ្លួនឡើយពីក្លឹប Bournemouth ដែលទើបផុតកុងត្រា។

ការធ្វើដំនើររបស់លោកគ្រូបង្វឹក Roberto De Zerbi ក្នុងគ្រានេះក្លឹប Spurs បានបន្តធ្វើការកែទំរង់លេង របស់ក្រុមជាបន្តបន្ទាប់ តាមរយៈកីឡាករថ្មីៗបន្ថែមជាច្រើននាក់។

តាមផែនការ Senesi នឹងធ្វើដំណើរមកចូលរួម Spurs នៅថ្ងៃទី១ខែកក្កដាខាងមុខ។កីឡាកររូបនេះបានផ្ទេរមកចូលរួម Bournemouth កាលពីឆ្នាំ២០២២ពីក្លឹប Feyenood ក្នុងតម្លៃខ្លួនប្រមាណជា១៥លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top